ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមម៉ោង១១ព្រឹកនេះទាហានឈ្លានពានសៀមបាញ់ផ្លោងកាំភ្លើងធំជាង៣០គ្រាប់នៅស្រុកសំពៅលូនខេត្តបាត់ដំបង, សមរភូមិប្រាសាទព្រះវិហារភ្នំខ្មោចតាថាវវាលឥន្ទ្រីយ៍ទាហានថៃឈ្លានពានកំពុងវាយសម្រុកនិងបាញ់ផ្លោងយ៉ាងខ្លាំង

81

បាត់ដំបង-ព្រះវិហារ៖តាំងពីព្រឹក រហូតមកដល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបាញ់ផ្លោងកាំភ្លើងធំ ប្រមាណជាង៣០គ្រាប់ ចូលក្នុងភូមិសាស្ដ្រស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលហួសឆ្ងាយពីព្រំដែនជម្លោះ និងបង្ហាញអំពីការឈ្លានពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាន់តែច្បាស់។

គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ ភ្នំខ្មោច តាថាវ វាលឥន្ទ្រីយ៍ ទាហានឈ្លានពានសៀមកំពុងបន្ដវាយសម្រុក និងបាញ់ផ្លោងយ៉ាងខ្លាំង ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទន្ទ្រានទឹកដីកម្ពុជា។ កងកម្លាំងរបស់កម្ពុជា ក៏បានធ្វើការឆ្លើយតបបាញ់ត្រឡប់ទៅវិញផងដែរ ដើម្បីការពារដែនអធិបតេយ្យជាតិ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង