សមរភូមិ ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ ប្រាំមករា តាំងពីយប់ មកទល់ម៉ោងជាង៨ព្រឹក , ជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន យោធាថៃឈ្លានពាន បន្ដបាញ់ផ្លោងខ្លាំងមិនដកដៃ
ព្រះវិហារ-បន្ទាយមានជ័យ៖សមរភូមិប្រាសាទព្រះវិហារ ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ ប្រាំមករា តាំងពីយប់ មកទល់ម៉ោងជាង៨ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងយ៉ាងខ្លាំងមិនដកដៃឡើយ។
ដោយឡែក សមរភូមិប្រាសាទតាមាន់ ក៏ទាហានឈ្លានពានសៀម បន្ដបាញ់ផ្លោងដូចគ្នា។ ខណៈសមរភូមិថ្មដា មានភាពស្ងប់ស្ងាត់។តាំងពីវេលាទាបភ្លឺ រហូតមកទល់ម៉ោង៨ព្រឹក ថ្ងៃ២៦ធ្នូទាហានថៃឈ្លានពានបន្ដបាញ់ផ្លោង ប្រើយន្ដហោះចម្បាំង និងដ្រូនទម្លាក់គ្រាប់បែក នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួនវាយសម្រុកយ៉ាងខ្លាំង។ក្រសួងការពារជាតិ៖ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖-ម៉ោង ៨:៣៦នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ២គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា៕
