លទ្ធផលនៃសម័យប្រជុំលើកទី៣នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងក្រសួងអឺរ៉ុបនិងការបរទេសបារាំង
ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង បានធ្វើជាសហប្រធានកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី៣ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិគ្រោះយោបល់ នេះបានប្រព្រឹត្តទៅក្នុងបរិយាកាសនៃការជឿទុកចិត្តគ្នា មិត្តភាពជិតស្និទ្ធ និងការសហការ។
ក្នុងឱកាសកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Benoît GUIDÉE បានវាយ តម្លៃខ្ពស់លើទំនាក់ទំនងជាដៃគូប្រវត្តិសាស្ត្រប្រកបដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងជា ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ សហប្រធានទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានពិភាក្សាលើវិស័យអាទិភាពនានាដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម ក្នុងគោលបំណងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ ស្វាហាប់ និងយូរអង្វែងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម។ សហប្រធានទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ វិស័យការពារជាតិនិងសន្តិសុខ បេតិកភណ្ឌ វប្បធម៌ សុខាភិបាល អប់រំ ព្រមទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ។
អំពីការត្រៀមរួចជាស្រេចរបស់កម្ពុជាក្នុងការទទួលដំណើរទស្សនកិច្ចរបស់ឥស្សរៈជនជាន់ខ្ពស់ នៅក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្តីពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអះអាង ដើម្បីផ្តល់ជាសន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ក្នុងគោលបំណងសម្រេចបានភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៦។ លោក Benoît GUIDÉE បានបង្ហាញទស្សនៈស្រដៀងគ្នាចំពោះការរីក នយោបាយរវាងប្រទេសទាំងពីរ និងបានជម្រាបជូន អំពីគម្រោងទស្សនកិច្ចរបស់ ដែរ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ទំនាក់ទំនង ភាពជាដៃគូរយុទ្ធសាស្ត្រ ដែលជាស្នូលនៃកម្មវត្តក្នុងការសម្រេចគោលដៅរួម៕
