រដ្ឋមន្ត្រីការបរទេសដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំត្រីភាគីរវាង កម្ពុជាថៃនិងចិនពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បរវាងកម្ពុជានិងថៃនៅខេត្តយូណានប្រទេសចិន
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន៕
