ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសកម្ពុជាមកដល់មាតុប្រទេសវិញបន្ទាប់ពីចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជាថៃនិងចិននៅទីក្រុងគុនមីង

101

ភ្នំពេញឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្រោយមាតុភូមិវឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា៖យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង