ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាទេសចរណ៍ DIAMOND PRINCESS ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់

111

ព្រះសីហនុ៖ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា!

ព្រះសីហនុ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda មានបណ្ដោយប្រវែង២៨៨.៣៣ម៉ែត្រ និងទទឹងប្រវែង៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម។

The Kingdom of Cambodia warmly welcomes the DIAMOND PRINCESS cruise ship, which has safely berthed at the Sihanoukville Autonomous Port, facilitating approximately 3,000 international tourists to visit Cambodia!

The Bermuda-based DIAMOND PRINCESS cruise ship measures 288.33 meters in length, 37.50 meters in width, and 8.50 meters deep. The vessel has safely berthed at the Sihanoukville Autonomous Port, facilitating the arrival of 2,850 international tourists from 52 nationalities to explore Cambodia’s tourism attractions, including the city’s beach resorts, pagodas, as well as Phsar Leu Market.

Preah Sihanouk, 29 December 2025

អត្ថបទដែលជាប់ទាក់ទង