ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលរងរបួសក្នុងសមរភូមិ​ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ

83

ភ្នំពេញ៖នាថ្ងៃអង្គារ ទី៣០ ធ្នូ ២០២៥នេះសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែតបានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ​ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ការអញ្ជើញមកដល់មន្ទីរពេទ្យដោយផ្ទាល់ពីសម្ដេចធិបតីនិងលោកជំទាវបណ្ឌនាពេលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកពីសុខទុក្ខចំពោះបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងការការពារបូរណភាពទឹកដីមាតុភូមិរបស់យើងពីការឈ្លានពាន។នេះក៏ជាការបង្ហាញមុខលើកដំបូងនៅកន្លែងសាធារណះរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ចាប់តាំងពីផ្ទុះការឈ្លានពានចូលទឹកដីកម្ពុជាដោយកងទាហានថៃក្នុងទឹកដីកម្ពុជារយះពេល២១ថ្ងៃកន្លងមកនេះ។

ក្នុងឱកាសនោះសម្ដេចធិបតីបានសូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព​ និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បេីយ​ និងមានសុខភាពល្អមាំមួនឡើងវិញ​ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះ សម្ដេចធិបតីក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង