ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន  អញ្ជើញមកផ្ដល់កម្លាំងចិត្តដល់ក្រុមការងារស្ម័គ្រចិត្តវេចខ្ចប់អំណោយ សម្រាប់ប្រជាពលរដ្ឋភៀសសឹក

86

ភ្នំពេញ៖ការបង្ហាញមុខនៅកន្លែងសាធារណះព្រមគ្នារបស់សម្ដេវធិបតីនិងសម្ដេចតេជោជាលើកដំបូងនាពេលនេះក្រោយខកខានបង្ហាញមុខជាសាធារណៈរយះពេល២១ថ្ងៃដោយសង្គ្រាមឈ្លានពានពីកងទាហានថៃមកលើទឹកដីកម្ពុជា។មើលទៅស្ថានការណ៌បានធូរស្រាលមួយកម្រិតហើយទើបថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន  អញ្ជើញមកផ្ដល់កម្លាំងចិត្តដល់ក្រុមការងារស្ម័គ្រចិត្តវេចខ្ចប់អំណោយ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស, ខេត្តបន្ទាយមានជ័យ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស, និងខេត្តព្រះវិហារ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ភួយសរុបចំនួន ១២,៥០០ភួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក ក្នុងនោះសាខាខេត្តបន្ទាយមានជ័យ ទទួលបាន ៣,០០០ភួយ, ខេត្តសៀមរាប ទទួលបាន ៣,០០០ភួយ, ខេត្តឧត្តរមានជ័យ ទទួលបាន ២.០០០ភួយ, ខេត្តបាត់ដំបង ទទួលបាន ២,០០០ភួយ, ខេត្តព្រះវិហារ ទទួលបាន ១,៥០០ភួយ, ខេត្តពោធិ៍សាត់ ទទួលបាន ៥០០ភួយ និងខេត្តកោះកុង ទទួលបាន ៥០០ភួយ៕

អត្ថបទដែលជាប់ទាក់ទង