ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមានវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្វាគមន៌វីរកងទ័ព១៨រូបនិងស្វាគមន៌ពីមហាជនយ៉ាងច្រើនកុះករ

96

ភ្នំពេញ៖នារសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមានវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមុខងារសាធារណៈឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឧត្ដមសេនីយ៌ឯកហ៊ុន ម៉ានិត មេបញ្ជាការងរកងទ័ពជើងគោកនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញអបអរសាទរ និងស្វាគមន៍វីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព និងបានសំណេះសំណាលជាមួយក្រុមគ្រួសារ យុទ្ធជនទាំង១៨រូប ប្រកបដោយសេចក្តីរំភើប ស្រឡាញ់។
នៅអមសងខាងមហាវិថីសហព័ន្ធរុស្សីមានប្រជាពលរដ្ឋមហាជនសិស្សានុសិស្សឈរចាំទទួលស្វាគមន៌យ៉ាងច្រើនកុះកតដោយទឹកចិត្តសប្បាយរីករាយដៃគ្រវីទង់ជាតិហើយស្រែកស្វាគមន៌តាំងពីព្រលានយន្តហោះរហូតមកដល់វិមានសន្តិភាព។

អត្ថបទដែលជាប់ទាក់ទង