អគ្គីភ័យឆាបឆេះទីតាំងឃ្លាំងស្តុបប្រេងម៉ាសុីននិងកង់ឡានមួយកន្លែងនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិក្រាំងទ្រា ឃុំពត់ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
កណ្ដាល៖អគ្គីភ័យឆាបឆេះទីតាំងឃ្លាំងស្តុបប្រេងម៉ាសុីននិងកង់ឡានមួយកន្លែងនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិក្រាំងទ្រា ឃុំពត់ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលព្រំប្រទល់ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ដែលបណ្ដាលអោយខូចខាតសម្ភារប្រេីប្រាស់ក្នុងឃ្លាំងទាំងស្រុង ។
ក្រោយមានហេតុការណ៍នេះអាជ្ញាធរមូលដ្ឋានសហការជាមួយកម្លាំងបង្កានិងពន្លត់អគ្គីភ័យដែលមកពីស្នងការខេត្តកណ្តាល ,រថយន្ដពន្លត់អគ្គីភ័យមកស្នងការរាជធានីភ្នំពេញ,រថយន្ដពន្លត់អគ្គីភ័យមកពីអង្គភាពសង្គ្រោះ៧១១ បានចេញអន្តរាគមន៍ពន្លត់ប្រមាណជាងមួយម៉ោងទេីបអាចគ្រប់គ្រងអោយរលត់ទៅវិញបាន ចំពោះមូលហេតុនៃការឆាប់ឆេះនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវនិងសាកម្ចាស់ទីតាំង៕ រូបថតហ្វេសប៊ុក
