ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាច់ជ្រូក-សាច់គោស្រស់ ៧តោនរួមជាមួយនិងថវិកា គ្រឿងឧបភោគ បរិភោគ ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់នាំទៅជូនវីរកងទ័ពនិងជនភៀសសឹក

90

ភ្នំពេញ៖សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ៧តោន រួមជាមួយនិងថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់,ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ ហើយវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពក្តី។

សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសំភារៈទាំងអស់នេះ គ្រោងនឹងដឹកបញ្ជូនទៅទិសព្រះវិហារនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីបែងចែកជូនវីរកងទ័ពជួរមុខ។

  នៅសាលារាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនរាល់ថ្ងៃ ដោយមានថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនៅចាំទទួលគ្រប់ពេល។ សម្រាប់ថ្ងៃសៅរ៌ទី៣ មករា២០២៦នេះមានឯកឧត្ដម ឯក ឃុនដឿន និងឯកឧត្ដម  ហួត ហៃ អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតបានទទួលសាច់ជ្រូក-សាច់គោស្រស់និងគ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួនពីសប្បុរសជន។

នារសៀលថ្ងៃសៅរ៌ទី៣មករា២០២៦ដដែលនេះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញពិនិត្យមើលការលើកដាក់គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ចូលចូលដែលត្រូវនាំយកទៅប្រគល់ជូនចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅទិសខេត្តព្រះវិហារនាថ្ងៃទី៤មករាស្អែកនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម ឯក ឃុនដឿន អភិបាលរង ក្នុងនាម ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕

អត្ថបទដែលជាប់ទាក់ទង