ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសចរអាមេរិកឈរលំដាប់លេខ១មកទស្សនារមណីយដ្ឋានអង្គរច្រើនជាងគេនៅឆ្នាំ២០២៥ខណៈភ្ញៀវចិនឈរលេខ៤

104

សៀមរាបរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលទទួលខុសត្រូវក្នុងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានបញ្ជាក់ថា នៅឆ្នាំ២០២៥កន្លងទៅនេះ ភ្ញៀវទេសចរអាមេរិក បាននាំមុខគេ ក្នុងការទស្សនារមណីយដ្ឋានអង្គរ ដែលមានចំនួនជាង១១ម៉ឺននាក់ កើនឡើង៤% បើធៀបឆ្នាំ២០២៤ មានចំនួនប្រមាណ ១០ម៉ឺននាក់។ 

ចំណែកភ្ញៀវទេសចរអង់គ្លេស ឈរលំដាប់ទី២មានចំនួនជិត៩ម៉ឺននាក់, លេខ៣ បារាំងមានចំនួន ៨.៧ម៉ឺននាក់ តាមពីក្រោយ លេខ៤ដោយភ្ញៀវទេសចិន មានចំនួន៨ម៉ឺននាក់។ 

សូមជម្រាបថា ក្នុងរយៈពេល១ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង ៤៤.៧លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង ៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ៦.៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង