ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការជ្រើសរើសនិស្សិតអាហារូបករណ៍អ.ម.តទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

91

ភ្នំពេញ៖នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ដំណើរការ ដំណាក់កាលទី២ (វគ្គសម្ភាស) នៃការជ្រើសរើសនិស្សិត អាហារូបករណ៍ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ថ្នាក់បរិញ្ញាបត្រ  និងថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ទៅបន្តការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៦-២០២៧ បានចាប់ផ្តើម ប្រកបដោយ គុណភាព តម្លាភាព និងសុក្រឹតភាព ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ។

សូមបញ្ជាក់ផងដែរ ដំណើរការ នៃការជ្រើសរើស ត្រូវធានាបាន នូវការសម្រិតសម្រាំង បេក្ខជនដែលមាន គុណវឌ្ឍិខ្ពស់ និងមានឆន្ទៈពិតប្រាកដ ដើម្បីទទួលបានឱកាសអាហារូបករណ៍ ទៅបន្តការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងសមាគម អ.ម.ត៕

អត្ថបទដែលជាប់ទាក់ទង