ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយជាសាច់ជ្រូក សាច់គោស្រស់ចំនួន៦តោននិងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់តាមរយៈរដ្ឋបាលរាជធានីត្រូវបានដឹកទៅប្រគល់ជូនដល់ដៃ វីរកងទ័ពជួមុខចំនួន៣គោលដៅនៅទិសខេត្តព្រះវិហារ

96

ព្រះវិហារ៖អំណោយសប្បុរសធម៌ជាសាច់ជ្រូក សាច់គោស្រស់ចំនួន៦តោននិងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត រួមទាំងអំណោយរបស់សប្បុរសជននានា ត្ផ្តមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកមកប្រគល់ជូនដល់ដៃ វីរកងទ័ពជួមុខចំនួន៣គោលដៅដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំង នៅទិសខេត្ដព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកសម្រាលបន្ទុករបស់អាជ្ញាធរ ក្នុងគ្រាមានអាសន្ន ។ 

   អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីនិងលោក ជំទាវបណ្ឌិត រួមទាំងអំណោយរបស់សប្បុរសជននានាខាងលើនេះ បានដឹកយកមកប្រគល់ជូនដល់ វីរកងទ័ពជួរមុខទាំង៣គោលដៅនៅទិសព្រះវិហារ  នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ខេត្ដព្រះវិហារ តាមរយៈគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយអភិបាលរងរាជធានីឯកឧត្ដម អ៊ុឹម រ៉នហាស្សសាន់តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមអ្នកសមរភូមិក្រោយ ទោះយើងនៅឆ្ងាយតែរូប កាយប៉ុណ្ណោះតែបេះដូង ឆន្ទៈមនសិកាទឹកចិត្តស្មារតីនៅជាប់ជាមួយ បងប្អូនវីរកងទ័ពយើងជាដរាប ក្នុងស្មារតីខ្មែរជួយខ្មែរ ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាកយរដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកអំណោយជាសាច់គោស្រស់,សាច់ជ្រូកចំនួន៦តោន និងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនវីរកងទ័ពដែលប្រចាំការទាំង៣ទិស នៅខេត្ដព្រះវិហារនាថ្ងៃនេះគឺជាទឹកចិត្ដដ៏ថ្លៃថ្លា យកចិត្ដទុកដាក់ ពីសុខទុកដល់កងកម្លាំងរបស់យើង មិនតែប៉ុណ្ណោះ សម្ដេចបានគិតគូពីសុខទុកជីវភាពគ្រួសារកងទ័ព និងជនភៀសសឹកថែមទៀតផង ។ 

ឯកឧត្ដមអ៊ុឹម រ៉នហាស្សាន់ ក៏បានពាំនាំផ្ដាំផ្ញើរនូវការសាកសួរសុខទុក ពីសំណាក់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមបងប្អនវីរកងទ័ពជួរមុខយើងទាំងអស់ មានការជឿជាក់ទុកចិត្តលើប្រមុខរាជរដ្ឋា ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកបងប្អូនចោលឯកកោនោះឡើយ។

ជាការឆ្លើយតបវិញក្នុងឱកាសនោះលោកឧត្ដមសេនីយ៏ទោ អ៊ូ ណារិន ,លោកវរៈសេនីយ៏ឯក តែ សំណាង និងលោកអនុសេនីយ៏ឯក តន ស្រៀន  ប្រចាំការទិសទី១ ខេត្ដព្រះវិហារ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ហ៊ុន ម៉ាណែត ដែលបាននាំយកអំណោយសប្បុរសធម៏ ជាសាច់គោស្រស់និងគ្រឿងឧបភោគ បរិ ភោគសម្ភារៈជាច្រើនមុខទៀ តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់តំណាង ឯកឧត្ដម អុឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានដឹកយកមកប្រគល់ ជូនដល់ដៃ វីរៈកងទ័ពយើងដែលប្រចាំនៅ ខេត្ដព្រះវិហារនេះ ។

លោកទាំង៣នូវបានសម្ដែងការត្រេកអរយ៉ាងខ្លាំងពីទឹកចិត្ដអាណិតស្រឡាញ់ របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្ដល់អំណោយជាសាច់គោស្រស់និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៀត ។ សូមគោរពជូនពរសម្ដេចធិបតីជួប តែសេចក្ដីសុខដើម្បីបន្ដដឹកនាំប្រទេសជាតិមាតុឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត ។ ពួកយើងខ្ញុំសូមប្ដេជ្ញាយកជីវិតការពារទឹកដីមិនឱ្យខ្មាំងសត្រូវមកឈ្លានពានដណ្ដើមយកទឹកដីកម្ពុជាបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង