ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធុងសំរាម៣០០ធុងត្រូវបានក្រុមហ៊ុន Khmer Beverages នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួន

92

ភ្នំពេញ៖ធុងសំរាមចំនួន៣០០ធុងត្រូវបានក្រុមហ៊ុន Khmer Beverages នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យរាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានអនាម័យ បរិស្ថានល្អ។

  ពិធីប្រគល់ ទទួលអំណោយខាងលើបានធ្វើឡើងនារសៀលថ្ងៃទី០៩មករាឆ្នាំ២០១៦ ក្រោមវត្តមាន ឯកឧត្ដម  ហួត ហៃ , ឯកឧត្ដម ឯក ឃុនដឿន និងឯកឧត្ដម ឆាយ វីរៈ  អភិបាលរងតំណាង  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន Khmer Beverages នៅសាលារាជធានីភ្នំពេញ។

   ឯកឧត្ដម ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ធុងសំរាមទាំង៣០០ធុងនេះ ជារបស់ក្រុមហ៊ុន Khmer Beverages ប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

  ឯកឧត្ដម ហួត ហៃ បានបញ្ជាក់ថា៖ សម្រាប់ធុងសំរាមទាំង៣០០ធុងនេះ មួយចំនួនឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យយកទៅដាក់នៅលើផ្លូវថ្មើជើងចតុមុខ(Walk street) និងមួយចំនួនទៀតយកទៅដាក់នៅវិមានឈ្នះ ឈ្នះ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានអនាម័យ និងបរិស្ថានល្អ។

ក្នុងឱកាសនោះឯកឧត្ដម ហួត ហៃអភិបាលរង ក្នុងនាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Khmer Beverages ដែលបាននាំយកធុងសំរាមមកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ដាក់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង