ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបានជនដៃដល់ជនជាតិចិន៣នាក់ជាក្រុមចាប់បង្ខាំងនិងធ្វើទារុណកម្មជំរិតទារប្រាក់ដែលមានអង្គការចាត់តាំង

101

ភ្នំពេញ៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងក្រុមចាប់បង្ខាំង និងធ្វើទារុណកម្មចាប់ជំរិតទារប្រាក់ ដែលមានអង្គការចាត់តាំង ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនករណីកន្លងមកដោយ។ ប្រតិបត្តិការស្រាវជ្រាវបំបែកសំណុំរឿងនេះ បានចាប់ខ្លួនមនុស្ស៣នាក់ ជាជនជាតិចិន (ម្នាក់មានសញ្ជាតិខ្មែរ ដែលជាអ្នកផ្សំគំនិត)។

 នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាអ្នកដឹកនាំបញ្ជាប្រតិបត្តិការផ្ទាល់បានអះអាងថា ប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរួមមាន ការិយាល័យ ប្រឆាំង បទល្មើស បច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូង រាជធានី ភ្នំពេញ បានចុះត្រួតពិនិត្យដើម្បី ធ្វើការស្រាវ ជ្រាវនៅទីតាំង សង្ស័យ មានករណីបង្ខាំងជំរិតទារប្រាក់ នៅបន្ទប់លេខ៣៩-១០ ជាន់ទី៣៩, បន្ទប់លេខ៤០-០៩ ជាន់ទី៤០ សណ្ឋាគារ ហ័រ ហួយ គ័ន ស៊ី ជាន ថាង ហូថែល ឯ.ក ស្ថិតក្នុងអគារ ហ័រសាន អន្តរជាតិ ផ្លូវបើក ថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ច ជំនាញ បានរក ឃើញជនរង គ្រោះឈ្មោះ LIANG TAO ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន (រងរបួសធ្ងន់) ក្នុងបរិវេណសណ្ឋាគារខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិចិន សញ្ជាតិខ្មែរ។ សមត្ថកិច្ច រក ឃើញ វត្ថុតាង បន្សល់ទុកនៅកន្លែងកើតហេតុបន្ទប់លេខ ៤០-០៩ ជាន់ទី៤០ រួមមាន៖ ឧបករណ៍សម្រាប់ឆក់ ពណ៌ខ្មៅ ចំនួន១គ្រឿង និងកំរាលតុ ពណ៌ប្រផេះ ចំនួន១កំរាល (ប្រើប្រាស់ស ម្រាប់ គ្រប បាំងមុខជនរងគ្រោះ) ដកមកឧបករណ៍សម្ភារៈ និងបញ្ជូន ខ្លួ ន មនុស្សចំនួន២នាក់ មកកាន់ស្នងការ ដ្ឋាននគរ បាល រាជធានី ភ្នំពេញ ដើម្បីសាកសួរ។

ក្រោយមកសមត្ថកិច្ចបាន បន្តធ្វើ ការ ស្រាវជ្រាវ ស្វែងរកឃើញអត្តសញ្ញាណជន សង្ស័យ ដែលបាន រត់គេច ខ្លួន ចំនួន២នាក់ (ជនដៃដល់) ទី១៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងទី២៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងឃាត់ ជនសង្ស័យ ចំនួន១នាក់ខាងលើ នាំខ្លួនមកកាន់ស្នងការដ្ឋានដ្ឋាននគរបាលរាជធានី។

លោកបានបន្ដថា យោងវត្ថុតាងដែលបានដកហូតពីកន្លែងកើតហេតុ លទ្ធផល ស្រាវជ្រាវត្រួត ពិនិត្យ និងតាមការស្តាប់ចម្លើយសមត្ថកិច្ចការ ឃាត់ ខ្លួន មនុស្សចំនួន៣នាក់ បញ្ជូនទៅតុលាការ រួមមាន៖
ទី១៖ ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ (អ្នកផ្សំគំនិត) ឃាត់បាននៅនឹងកន្លែង 
ទី២៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃា ត់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បាន ព្យាយាមលួច រត់ចេញ ទៅ ក្រៅ ប្រទេស
ទី៣៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃា ត់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បាន ព្យាយាមលួច រត់ចេញ ទៅ ក្រៅ ប្រទេស។

ជនសង្ស័យទាំង៣នាក់ បានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែម ករា ឆ្នាំ២០២៦ ប្រាកដមែន។ ក្នុងចំណោបក្ខពួកខាងលើ គឺនៅសល់បក្ខពួកមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត។ ក្រុមជនសង្ស័យខាងលើបានរៀបចំគម្រោងផែនការគិតទុកជាមុន ដោយ ជនសង្ស័យឈ្មោះ CHEN XIANGLIANG បានណាត់ ជនរងគ្រោះ មកជួបនៅបន្ទប់លេខ ៣៩-១០ ដែលជាបន្ទប់ បានកក់ ទុក រួច សម្រាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ពីជនរងគ្រោះឈ្មោះ LIANG TAO ហើយជនសង្ស័យឈ្មោះ ម៉ា ជីវ៉ៃ, FU DONG DONG និងបក្ខពួក រង់ចាំនៅក្នុងបន្ទប់លេខ ៣៩-១០ ជាមុន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់ជនរងគ្រោះផ្សេងទៀត មកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមកំចាត់ក្រុមឧក្រិដ្ឋជនខាងលើនេះ សំដៅធានាសុខសុវត្ថិភាព សណ្ដាប់ធ្នាបជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង