អាជីវករលក់ដូរលេីដងផ្លូវជុំវិញផ្សារដេីមគរចាស់ស្ម័គ្រចិត្តទៅលក់ដូរនៅផ្សារដេីមគរថ្មី មានការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត
ភ្នំពេញ៖អាជីវករលក់ដែលបានដូរលេីដងផ្លូវជុំវិញផ្សារដេីមគរចាស់ក្នុងខណ្ឌទួលគោកហើយបានបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី (ផ្សារដេីមគរថ្មី) នៅខណ្ឌព្រែកព្នៅសូមស្វាគមន៍ក្រោមការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានអត្ថប្រយោជន៍ជាច្រេីន។
អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដេីមគរថ្មី បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន និងសម្ដែងការពេញចិត្តចំពោះលក្ខខណ្ឌផ្សេងៗ ដែលទទួលបានរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត។
នៅថ្ងៃ១០មករា២០២៦នេះបងប្អូនអាជីវករនៅជុំវិញបរិវេណផ្សារដេីមគរចាស់ អញ្ជើញមកទស្សនាទីតាំងផ្សារដេីមគរថ្មី ក្នុងខណ្ឌព្រែកព្នៅដេីម្បីផ្លាស់ប្ដូរមកប្រកបរបររកស៊ីរបស់ពួកគាត់បណ្តេីរៗហេីយ។
សូមបញ្ជាក់ជូនសាធារណៈជនទាំងអស់ជ្រាបថា ដេីម្បីលេីកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ៕
