ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញសេចក្តីប្រកាសជូនដំណឹងជាសាធារណៈស្តីពីការស្វែងរក ឪពុក ម្តាយកុមារដែលបានរងគ្រោះដោយភ្លើងឆេះ

95

ភ្នំពេញ៖មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ភ្នំពេញ សូមប្រកាសជាដំណឹងជូនសាធារណៈជនឱ្យបាន ជ្រាបថា កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នៅវេលា ម៉ោង៩:០០នាទីយប់ មានករណីកុមារាម្នាក់ ឈ្មោះ ស្រួយ អាយុប្រហែល ១៣ឆ្នាំ ត្រូវបានភ្លើងឆេះ នៅត្រង់ចំណុច រង្វង់មូលអាំងទឹកស្អាតអូឡាំពិក នៅរាជធានីភ្នំពេញ។

ករណីនេះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញភ្លាមៗហើយក៏បានជួយអន្តរាគមន៍សង្គ្រោះ បញ្ជូនកុមារទៅមន្ទីរពេទ្យភ្លាមៗនោះតែម្តង។

បច្ចុប្បន្នកុមាររងគ្រោះទទួលបានការយកចិត្តទុកដាក់ ព្យាបាលពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិត និងក្រោមការ មើលថែទាំពីក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញស្ថិតនៅក្នុងមន្ទីរពេទ្យអាស្រ័យហេតុនេះ ប្រសិនឪពុកម្តាយ ឬអាណាព្យាបាល បងប្អូន សាច់ញាតិរបស់កុមារខាងលើបានជ្រាបដំណឹង នេះ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩២ ៤០០ ៣២២ ដើម្បីទទួលយកកុមារបន្តមើលការថែទាំព្យាបាល។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការប្រកាសផ្សព្វផ្សាយ ជាសាធារណៈ និងសូមអរគុណចំពោះការយកចិត្តទុកដាក់ និងសហការជួយផ្សព្វផ្សាយព័ត៌មាននេះ៕

អត្ថបទដែលជាប់ទាក់ទង