ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់​បងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគរ

98

ភ្នំពេញ៖ថ្ងៃ១៧មករានេះ គឺជាថ្ងៃចុងក្រោយហេីយ​ សម្រាប់​បងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគរ។ សូម​បងប្អូន​អញ្ជើញ​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គ​ថ្មី​វិញ​ ចាប់ពី​ស្អែកនេះ​តទៅ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នក​នាំពាក្យ​រដ្ឋបាលរាជធានីភ្នំពរញនារសៀលថ្ងៃសៅរ៌ទី១៧មករា២០២៦។

លោកស្រី ដោ សម្ផស្សបានបញ្ជាក់ក្នុង​នាម​អ្នក​នាំពាក្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា​ ចាប់​ពី​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ​២០២៦​ ស្អែក​នេះ​តទៅ​ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង​ មហាវិថីព្រះមុន្នីរ៉េត​ ផ្លូវ២៣០​ និងតំបន់ជុំវិញពាក់ព័ន្ធ​ ជា​ពិសេស​គឺ​​រៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អ​ប្រសើរ​ឡើង​វិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅ​តំបន់​ជុំវិញ​នោះ។ 

ដូចនេះសូមបងប្អូន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ និង​យោគយល់​អធ្យាស្រ័យ​ ដោយក្តីអនុគ្រោះបំផុត។

គួរបញ្ជាក់ដែរថា៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំថា៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេី ដងផ្លូវ លេីចិញ្ចើម ផ្លូវ មហាវិថី ម៉ៅសេទុង មហាវិថី ព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញ ផ្សារដេីមគរ មានចំនួនជាង៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ មករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ចំពោះបងប្អូនអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង