ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រងនិងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ «ចាស់»

88

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ 

តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្រូវបានតែងតាំងនូវសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលហៅកាត់ថា “ក.ស.អ.” ដែលមានលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធាន និងសមាជិកជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង