រដ្ឋបាលរាជធានីភ្នំពេញបានបេីកឱ្យចរាចរណ៍នៅផ្លូវព្រះមុនីរ៉េតនាពេលថ្ងៃដេីម្បីបើកសម្រួលលំហូរចរាចរណ៍សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ
ភ្នំពេញ៖ក្រោយពីរៀបចំអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់បានល្អប្រសើររដ្ឋបាលរាជធានីភ្នំពេញបានបេីកឱ្យចរាចរណ៍នៅផ្លូវព្រះមុនីរ៉េត នាពេលថ្ងៃ ដេីម្បីបើកសម្រួលលំហូរចរាចរណ៍សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ។
ទន្ទឹមនឹងនេះក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។
ដូចនេះសូមបងប្អូនចូលរួមសហការ និងធ្វេីការអធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។
ប្រជាពលរដ្ឋបានសម្ដែងការសាទរចំពោះការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរ ត្ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំយ៉ាងល្អប្រសើរនៅពេលនេះ។
លោក អោម សាអ៊ុត ជាប្រជាពលរដ្ឋបានលើកឡើងខណៈកំពុងដើរហាត់ប្រាណ នៅតាមចិញ្ចើមផ្លូវសាធារណៈបានបង្ហាញអារម្មណ៍ថា ៖ អាជ្ញាធររាជធានីភ្នំពេញ រំដោះផ្លូវជុំវិញផ្សារដើមគរនេះបាន ខ្ញុំមានការធូរចិត្តណាស់ ព្រោះលែងមានការកកស្ទះចរាចរណ៍ ហើយមានចិញ្ចើមផ្លូវសំរាប់ដើរ និងហាត់កីឡា មានអនាម័យ ជាពិសេសគឺបង្ហាញពីភាពស៊ីវីល័យរបស់រាជធានីភ្នំពេញ ទៅកាន់អ្នកទេសចរណ៍ និងពិភពលោកផងដែរ៕
