សមិទ្ធផលជាច្រើនបានលេចចេញរូបរាងបន្ទាប់ពីជាង២០០ថ្ងៃក្រោយដំណើរចុះផ្ទាល់របស់សម្តេចមហាបវរធិបតីលើភ្នំខ្នងផ្សារដើម្បីលើកកម្ពស់ទស្សនាចរនៅតំបន់ទេសចរណ៍ធម្មជាតិ
ភ្នំពេញ៖ភ្នំខ្នងផ្សារតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បាញល្បីនាទឹកដីស្រុកឱរ៉ាល់ ខេត្ត កំពង់ ស្ពឺ សាងភាពល្បីរន្ទឺគ្រប់ទីកន្លែងព្រោះតែសម្រស់ដងគិរីបព្វតាដ៏ស្រស់បំព្រងនោះ នៅពេលនេះត្រូវបានស្អិតស្អាងឱ្យកាន់តែទាក់ទាញថែមទៀត ជាមួយការរៀបចំហេដ្ឋា រចនា សម្ព័ន្ធជាច្រើនដើម្បីបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរសម្រាប់ អ្នកទេសចរ ទី ជិត ឆ្ងាយ ។
ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុម៣ នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំទាបខ្ពស់ៗ វាលស្រល់ដ៏ស្រស់ ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ មានចម្ងាយប្រមាណ ១៦៥គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ភ្នំខ្នងផ្សារជាទីឋានធម្មជាតិ ដែលបានអន្ទងដួងចិត្តអ្នកទេសចរ ជិតឆ្ងាយឱ្យទៅលេងកម្សាន្តមិនចេះជិនណាយនោះឡើយ។
អំណាចសម្រស់ធម្មជាតិដ៏អស្ចារ្យ នៃ ភ្នំខ្នងផ្សារអន្ទងមិនត្រឹមតែប្រជាពលរដ្ឋទូទៅនោះទេ ប៉ុន្តែក៏បានអន្ទងលួងលោមដួងចិត្តប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យលបលួចទៅគយគន់ផងដែរ។ ដំណើរលបលួចទៅកាន់ភ្នំខ្នងផ្សារ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មិនមែនជាដំណើរ ដើម្បីតែគយគន់សម្រស់ភ្នំខ្នងផ្សារនោះទេ តែក៏ជាដំណើរដើម្បីពិនិត្យពិច្ច័យកែខៃច្នៃ ឱ្យទីឋានធម្មជាតិដ៏ពិសិដ្ឋមួយនេះ ក្លាយទៅជាកន្លែងកម្សាន្ត និងទាញយកប្រយោជន៍ សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។
ដំណើរអមដោយ ឯកឧត្ដមអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមហួត ហាក់ រដ្ឋ មន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺផងនោះ សម្តេច មហាបវរធិបតី បានជ្រើសយកថ្មើរជើងចាប់ពីជើងភ្នំ រហូតដល់កំពូលភ្នំ។ ការ ជ្រើស យកការធ្វើដំណើរដោយថ្មើរជើងចាប់ពីជើងភ្នំ ដល់កំពូលភ្នំ ដើម្បីសម្តេចពិនិត្យ ពិច្ច័យ និងចាត់ចែងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនិងកិច្ចការមួយចំនួន ដើម្បី សម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងការធានាបានផលប្រយោជន៍ សម្រាប់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ក្រោយដំណើរទស្សនកិច្ចទៅកាន់ភ្នំខ្នងផ្សារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តកំពង់ស្ពឺ រៀបចំកែលំអហេដ្ឋា រចនា សម្ព័ន្ធ រួម មានផ្លូវ ចំណតយានយន្ត បន្ទប់ទឹក ទីស្នាក់អាស្រ័យ និងដំឡើងប្រព័ន្ធចាប់សេវា ទូរស័ព្ទ ជាដើម។ ជាពិសេសសម្តេចមហាបវរធិបតី បានដកហូតសិទ្ធិក្រុមហ៊ុនឯកជន ដែលមាន បំណង វិនិយោគនៅតំបន់នោះ ធ្វើឱ្យបាត់ប្រយោជន៍ប្រជាសហគមន៍ ហើយជំនួសដោយ ការ ពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចជូនប្រជាសហគមន៍វិញ ដើម្បីរួមចំណែកលើកកម្ពស់ របស់ ប្រជាសហគមន៍។
ក្រោយពីដាក់ចេញនូវផែនការដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលហើយនោះ ក្រសួង ទាំង៣ និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបំពេញកិច្ចការរបស់ខ្លួនរៀងៗខ្លួន ដោយមិនបង្អង់នោះឡើយ។ ៦៦ថ្ងៃក្រោយដំណើររបស់សម្តេចមហាបវរធិបតី ពោល នៅ ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ២០២៥ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បាន បើក ការដ្ឋានសាងសង់ផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធនានា ក៏បានចាប់ផ្តើមសាង សង់ជាបន្ត បន្ទាប់ ផងដែរ។
រយៈពេលជាង២០០ថ្ងៃ មកដល់ត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ មានសមិទ្ធ ផល ជា ច្រើន នៅទីតាំងជើងភ្នំខ្នងផ្សារ ដែលគេហៅថា ដំណាក់ដំរីនោះ បានសាងសង់រួច រាល់ ហើយ។ សមិទ្ធផលទាំងនោះរួមមាន៖ ផ្លូវលំក្រាលគ្រួសដែលនឹង បន្តក្រាលកៅស៊ូ ដោយ ក្រសួងអភិវឌ្ឍន៍ជនបទ មណ្ឌលព័ត៌ មាន ជាមួយទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាង កាហ្វេសសហគមន៍ ចំណតរថយន្ត ក្រុង រថយន្តទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធ ទឹក អណ្ដូង អនាម័យ ដើរដោយថាមពល ពន្លឺ ព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាម ពល ពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹក ប្រុស-ស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះ ស្នាក់នៅរបស់ប្រជាសហគមន៍ ដែល ជា អ្នកគ្រប់គ្រងគោលដៅលម្ភៃបៃតង និងផ្លូវថ្មើរ ជើង ឡើងទៅទីតាំងដានព្រះអង្គ ដែល មាន កន្លែងដាក់សំរាម និងកន្លែងអង្គុយសម្រាកតាម ដង ផ្លូ វក្រោមម្លប់ឈើ ដ៏ត្រឈឹង ត្រឈៃ ។
ជាជំហានបន្តក្រសួងបរិស្ថាន នឹងចាប់ផ្តើមអភិវឌ្ឍនៅទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នង ផ្សារ ) នឹងបើកការដ្ឋានគម្រោង ដើម្បីបន្ត កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមមាន មណ្ឌល ព័ត៌មានជាមួយនឹងទីសង្គ្រោះបន្ទាន់ ហាង លក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណត រថ យន្តទេសចរណ៍-ទោចក្រយានយន្ត អាងស្តុកទឹក អណ្តូងទឹកសម្រាប់អ្នក ថ្មើរជើង ប្រើ ប្រាស់ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់ អនា ម័យប្រុស-ស្រី-ជនពិការ និងជាពិសេស កន្លែង អង្គុយលម្ហែ បណ្តែតអារម្មណ៍គយ គន់ ទេសភាព និងស្រូបខ្យល់អាកាស ដ៏ល្អបរិសុទ្ធពី ធម្ម ជាតិបៃតង។
ឯកឧត្ដម អ៊ាង សុផល្លែត បានឱ្យដឹងថា ទន្ទឹមនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ហើយ នោះ ក្រសួងបរិស្ថានបាននិងកំពុងអភិវឌ្ឍគោលដៅលម្ភៃបៃតងភ្នំខ្នងផ្សារ ដើម្បីលើក កម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែ ប្រសើរ តាមរយៈការផ្តល់សេវាកម្មជូន ភ្ញៀវ ទេសចរ ការអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់សម្រស់ធម្មជាតិ ការអនុវត្ត កសិ កម្ម វៃឆ្លាត និងការប្រែក្លាយប្រជាសហគមន៍ឱ្យទៅជាសហគ្រិន គ្រប់គ្រងអាជីវកម្មគោល ដៅ លម្ហែបៃតងនៅមូលដ្ឋានរបស់ខ្លួនដោយផ្ទាល់៕
