ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករនៅជុំវិញតំបន់ផ្សារដើមរកាន់តែមានជម្រើសច្រើនសម្រាប់ការលក់ដូរក្រោយផ្សារបោះដុំបន្លែរលួស នៅសង្កាត់រលួសសាងសង់រួចរាល់

85

ភ្នំពេញ៖ដើម្បីរួចចំណែកជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំសណ្តាប់ធ្នាប់ នៅតំបន់ជុំវិញផ្សារដើមគរ ក្រោយអាជ្ញាធររាជធានីភ្នំពេញបានបញ្ឈប់ការលក់ដូរ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ របស់បងប្អូនអាជីវករទាំងនោះ មានជម្រើសកាន់តែច្រើន ដោយផ្សារបន្លែបោះដុំ រលួសថ្មី បាននិងកំពុងលេចរូបរាងឡើង ជាមួយតូបលក់ដូរយ៉ាងច្រើនសន្ធឹកសន្ធាប់និងទីតាំងធំទូលាយថែមទៀត។

  ស្របតាមយុទ្ធសាស្ត្ររបស់អាជ្ញាធររាជធានី ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង អាជីវករ ដែលធ្លាប់លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញផ្សារដើមគរនិងអាជីវករនៅលើផ្លូវនានា អាចមានជម្រើសកាន់តែច្រើន តួរយ៉ាងផ្សារដើមគថ្មី នៅទិសខាងជើង ដោយឡែក ផ្សារបោះដុំបន្លែរលួស ក៏កំពុងកសាងឡើង ស្ថិតនៅទិសខាងត្បូង ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការស្តុកទុក និងបោះដុំ ចែកចាយ បន្លែ ផ្លែឈើ ត្រី សាច់ជាដើម។

  លោកឆឹង ឆាវហ្ស៊ាង ប្រធានផ្សារបោះដុំរលួស បានឱ្យដឹងនៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦នេះថា ផ្សារបោះដុំរំលួស ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ លើផ្លូវជាតិលេខ២ ជាប់ជាមួយផ្លូវ-ស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលដល់ការដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់មកពីបណ្តាខេត្ត ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ដល់អតិថិជនរបស់ខ្លួន ។ 

  លោកឆឹង ឆាវហ្ស៊ាង បានបន្តថា៖ អ្វីដែលជាចំណុចសំខាន់ ការលក់ដូរនៅផ្សារបោះដុំរលួស អាចឱ្យបងប្អូនអាជីវករ លក់ដូរ ងាយស្រួល ជាមួយតូបលក់មានទំហំធំ ៥ម៉ែត្រគុណ១០ម៉ែត្រ ក្នុងមួយតូប និងត្រូវបានកសាងឡើង ដោយមានការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទាំងអគ្គិសនីរដ្ឋ ទឹកស្អាត និងលូបង្ហូទឹកកង្វក់ធំៗ ចំណែកផ្លូវក្នុងផ្សារមានទទឹងរហូតដល់ ១៦ម៉ែត្រ ងាយស្រួលទាំងរថយន្តធន់ធំចូលដាក់ និងលើកឡើងរថយន្ត ។ 

  លោក ឆឹង ឆាវហ្ស៊ាង បានគូសបញ្ជាក់ថា៖ បច្ចុប្បន្នផ្សារនេះ សាងសង់បានជាង៨០% ក្នុងជំហ៊ានទី១ មាន៥០០តូប ដែលសាងសង់លើផ្ទៃដីជាង២០ហិចតា ។ ក្នុងរយៈពេល១៥ថ្ងៃខាងមុខ ផ្សារនេះ នឹងបើកដំណើរការ ខណៈពេលនេះ អាជីវករអាចទាក់ទង កក់ទុក និងទទួលបានឱកាសជាច្រើន ដូចជាតម្លៃជួលទាបរួមទាំងមានបន្ទប់ទឹកតាមតូបនីមួយៗរៀងៗខ្លួន និងលក់ដូរហ្រ្វីរយៈ១ឆ្នាំខាងមុខផ្សារពេលយប់ អ្វីដែលម្ចាស់ផ្សារគិតគូរដល់ជាជីវករថែមទៀត ប្រសិនបើបងប្អូនលក់ដូរបន្លែនៅសល់ នឹងជួយទិញយក សម្រាប់កែឆ្នៃជាចំណីសត្វ ក្នុងតម្លៃសមរម្យពីអាជីវករ ផងដែរ។

  សូមបញ្ជាក់ថា ផ្សារបន្លែបោះដុំរលួសនេះ ត្រូវបានវិនិយោគដោយជនជាតិចិន ដែលរស់នៅកម្ពុជា ជាង១០ឆ្នាំ មកហើយ ក្នុងទុនវិនិយោគជាង៣លានដុល្លារ លើផ្ទៃដីជាង២០ហិចតា៕

អត្ថបទដែលជាប់ទាក់ទង