ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអាជីវករនៅជុំវិញតំបន់ផ្សារដើមរ ដែលផ្លាស់ប្ដូរទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃនៅពេលនេះមាន​អតិថិជន​ឬម៉ូយៗមកទិញ​បណ្តេីរៗ​ជា​ហូរហែ​ហើយ

98

ភ្នំពេញ៖តាមរយះសកម្មភាពលក់ដូរជាក់ស្ដែងនៅផ្សារតាម៉ាប់ព្រែកជ្រៃសង្កាត់ព្រែកកំពឹសខណ្ឌដង្កោទឹកមុខ​បងប្អូន​អាជីវករ​ញញឹម​ សប្បាយ​រីករាយ​ ដោយមាន​កន្លែង​លក់​ដូរ​សមរម្យ​ និងមាន​អតិថិជន​មកទិញ​បណ្តេីរៗ​ជា​ហូរហែ​ ហើយ​អ្នកខ្លះ​ត្រឹម​ម៉ោង​ជិត១១យប់​ បាន​លក់​អស់​ និង​កំពុង​រៀបចំ​ចេញ​ទៅផ្ទះ​វិញ​ហើយ​។នេះបើតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃ២៤មករានេះ។

គួរបញ្ជាក់ដែរថាកាលពីរាត្រីថ្ងៃទី២៣មករា

២០២៦នេះលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោនិងសហការីបានចុះទៅដល់ផ្ទាល់កន្លែងលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃបានឃើញសកម្មភាពលក់ដូរនិងទិញលក់របស់អាជីវករនៅទីនោះយ៉ាងរស់រវើកហើយដែរ។

លោកស្រីអ្នកនាំពាក្យបញ្ជាក់ទៀតថា៖ក្រុមអាជីវករពួកគាត់​ប្រាប់​យើងថា​លែង​បារម្ភ​ហើយ​ ព្រោះ​ឃើញ​អ្នកលក់​មក​ច្រើន​ ហើយ​ម៉ូយៗក៏ចាប់ផ្ដើម​មកទិញ​ដែរ។ ក្រុមអាជីវករពួកគាត់​បាន​ថ្លែង​អំណរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ និង​សហការី​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ពួកគាត់​ដេីម្បី​មាន​ទីតាំង​ប្រកប​អាជីវកម្ម​សមរម្យ​ត្រឹម​ត្រូវ​មួយ​ ដោយ​មិនបាច់​ភ័យ​ខ្លាច​​​​ ត្រូវ​ហាល​ខ្យល់​ ហាល​ភ្លៀង​ ឬប្រឈម​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណា​មួយ​ទៀត​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង