ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការនាវាចម្បាំងអាមេរិកចូលជួបមេបញ្ជាការមូលដ្ឋានសមុទ្ររាម

87

ព្រះសីហនុ៖នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ លោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS CINCINNATI បានចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចការមួយចំនួនជាមួយ លោកឧត្តម នា វី ទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។ ជំនួបបានធ្វើឡើងបន្ទាប់ពីនាវាចម្បាំង របស់ អាមេរិក បានចូលចតនៅមូលដ្ឋានសមុទ្ររាមកាលពីព្រឹក២៤មករានេះ។

មេបញ្ជាការនាវាចម្បាំងអាមេរិក USS CINCINNATI លោកវរនាវីទោ Andrew Recame មានដើមកំណើតនៅ Clinton រដ្ឋញូវចេស៊ី បានបញ្ចប់ការសិក្សាពី សាកល វិទ្យាល័យរដ្ឋ Pennsylvania ជាមួយបរិញ្ញាតបត្រវិទ្យាសាស្ត្រវិស្វកម្មឧស្សាហកម្ម និងបានចូលបម្រើការងារតាមរយៈកម្មវិធីហ្វឹកហ្វឺននាយនាវិកបម្រុង Naval Reserve Officers Training Corps (NROTC) ក្នុងឆ្នាំ២០០៧។ 

លោកវរនាវីទោ Andrew Recame បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យរដ្ឋ North Carolina និងបរិញ្ញាតបត្រជាន់ខ្ពស់ផ្នែកការពារជាតិ និងសិក្សាយុទ្ធសាស្ត្រពីមហាវិទ្យាល័យសង្គ្រាមកងទ័ពជើងទឹក សហរដ្ឋអាមេរិក។

ក្នុងបេសកកម្មសមុទ្រដំបូងរបស់គាត់ លោកវរនាវីទោ Recame បានបម្រើការជាជំនួយ ការផ្នែកអគ្គិសនី និងជានាយនាវិកក្រុម VBSS នៅលើនាវា USS HALSEY (DDC 97) និងជានាយនាវិកអាវុធ នៅកងអនុសេនាធំសន្តិសុខដែនសមុទ្រទី៥ (MSRON 5) ដោយបានចេញបេសកកម្មបីដងទៅកាន់បញ្ជាការដ្ឋានកណ្តាល និងបញ្ជាការដ្ឋាន ឥណ្ឌូ ប៉ាស៊ីហ្វិក។ 

ក្នុងនាមជាមេបញ្ជាការ លោកវរនាវីទោ បានបម្រើការជានាយនាវិកប្រតិបត្តិនៅលើនាវា USS DONALD COOK (DDC 75) និងជាមេបញ្ជាការកងនាវាចរលេខ៦៥ ដែលជា ផ្នែកមួយ នៃកងកម្លាំងទ័ពជើងទឹកបញ្ចូនជួរមុខនៅអឺរ៉ុប។ ថ្មីៗនេះ លោកបានបម្រើការជា មេ បញ្ជាការប្រតិបត្តិ នៃនាវា USS OAKLAND (LCS 24) COLD ជាកន្លែងដែល លោក បានចេញបេសកកម្មពីរដង ទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច ដោយធ្វើប្រតិ បត្តិ ការជាច្រើន សមយុទ្ធពហុជាតិ និងអមដំណើរការពារនាវាគ្មានមនុស្សបើក។

នៅលើគោកវិញ លោកវរនាវីទោ Recame បានទទួលភារកិច្ចជាគ្រូហ្វឹកហ្វឺន វិទ្យា សាស្ត្រ កងទ័ពជើងទឹក នៅរដ្ឋ North Carolina NROTC និងជាគ្រូហ្វឹកហ្វឺន ផ្នែកសង្គ្រាម លម្ហ សមុទ្រ នៅសាលាបញ្ហាការសង្គ្រាមលម្ហសមុទ្រ នៅ Newport រដ្ឋ Rhode Island។

លោកវរនាវីទោ Recame ត្រូវបានតែងតាំងជាមេបញ្ជាការនាវា USS CINCINNATI (LCS 20) នៅក្នុងខែកក្កដា ឆ្នាំ២០២៤។ លោកទទួលបានគ្រឿងឥស្សរិយយសជាច្រើន មានដូចជាមេដាយសរសើរកងទ័ពជើងទឹកចំនួន៦, មេដាយសមិទ្ធិផលកងទ័ពជើងទឹក និងមេដាយអង្គភាព យុទ្ធនាការ និងសេវាជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង