ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពជើងទឹកកម្ពុជានិងអាមេរិកប្រកួតបាល់ទាត់មិត្តភាព, លទ្ធផលកម្ពុជាទាត់ចូល៤គ្រាប់អាមេរិកទាត់ចូល២គ្រាប់

75

ព្រះសីហនុ៖ក្រោយពេលចូលសំចតនៅមូលដ្ឋានសមុទ្ររាម ក្រៅពីការធ្វើលំហាត់ហ្វឹក ហ្វឺន រួមគ្នាហើយនោះ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ កងទ័ពជើងទឹករបស់កម្ពុជា និងអាមេរិក បានបើកការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពផងដែរ។

លោកឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការ រងមូលដ្ឋាន សមុទ្រ រាម កងទ័ព ជើង បាន គូស បញ្ជាក់ថា ការប្រកួតបាល់ទាត់នេះ ជាការប្រកួតដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពជើង ទឹក កម្ពុជា និងអាមេរិក។ ក្នុងឱកាសនោះ លោក សុខេមរា បានជូនពរឱ្យ ចំណងមិត្ត ភាព កម្ពុជា និងអាមេរិក កាន់តែល្អប្រសើ។

ការប្រកួតនេះ ត្រូវបានធ្វើឡើងរយៈពេល៦០នាទី ដោយ៣០នាទីសម្រាកម្តង។ បើទោះបី ជាកងទ័ពជើងទឹក តែទាំងកងទ័ពជើងទឹកទាំងខាងកម្ពុជា និងអាមេរិក បានប្រកួតគ្នា យ៉ាង ស្វិត ស្វាញ ហើយទាត់បាល់បញ្ចូលទីគ្នាទៅវិញទៅមកជាបន្តបន្ទាប់។ ជាលទ្ធផលកងទ័ព ជើងទឹកកម្ពុជា ទាត់បញ្ចូលទីរបស់កងទ័ពជើងទឹកអាមេរិកចំនួន ៤គ្រាប់ ហើយកងទ័ពជើងទឹកអាមេរិក ទាត់បញ្ចូលទីកងទ័ពជើងទឹកកម្ពុជាចំនួន២គ្រាប់។ សូមបញ្ជាក់ថា ការប្រកួតនេះ ក្រុមកងទ័ពជើងទឹកអាមេរិក មាននាវិកជាស្ត្រីបានចូលលេងផងដែរ។

ការប្រកួតបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ហើយបន្សល់នូវអនុស្សាវរីយ៍ល្អៗ រវា ង គ្នាផងដែរ។ ក្រោយបញ្ចប់ការប្រកួតកីឡាករជាកងទ័ពជើងទឹកកម្ពុជា និងអាមេរិក បានចាប់ដៃលាគ្នាដោយស្នាមញញឹម ហើយបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង