ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺជាបញ្ហាចម្បងត្រូវធ្វើជាប្រចាំដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា 

78

ភ្នំពេញ៖លោកអភិបាលខណ្ឌ៧មករាបានលើកឡើងថា៖បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា គឺជាបញ្ហាចម្បងដែលរដ្ឋបាលខណ្ឌបានធ្វើជាប្រចាំដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

 នៅថ្ងៃថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ លោកថេង សុថុល អភិបាលខណ្ឌ៧មករា២០២៦បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមបណ្តោយផ្លូវលេខ ១០៧ (ផ្លូវសុកហុក) ស្ថិតនៅសង្កាត់មនោរម្យ, សង្កាត់អូរឫស្សីទី៤, សង្កាត់អូរឫស្សីទី៣, សង្កាត់អូរឫស្សីទី១ និងសង្កាត់បឹងព្រលិត។

ជាលទ្ធផល៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានធ្វើការជូនដំណឹង និងបានចុះអប់រំណែនាំដោយផ្ទាល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅលើចិញ្ចើមផ្លូវសាធារណៈ ត្រូវខិតចូលទៅក្នុង ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង