ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ នឹងដាក់វិន័យដាច់ខាតលើបញ្ហាគ្រឿងញៀន និងជំរុញស្មារតីមន្ត្រីឱ្យស្មោះត្រង់នឹងជាតិ

68

ព្រះវិហារ៖ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២៦ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានដាក់ចេញនូវសារនយោបាយ និងវិន័យការងារយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖១. វិធានការ “សូន្យ” ចំពោះគ្រឿងញៀន។

លោកប្រធានមន្ទីរបានបញ្ជាក់ច្បាស់ថា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវតែ “ជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត”។ បុគ្គលណាដែលរកឃើញថាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវទទួលរងវិន័យរដ្ឋបាលយ៉ាងធ្ងន់ធ្ងរបំផុត៖មន្ត្រីក្របខណ្ឌ៖ ត្រូវបណ្តេញចេញពីក្របខណ្ឌរដ្ឋ។មន្ត្រីជាប់កិច្ចសន្យា៖ ត្រូវបញ្ឈប់ពីការងារ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

២. ការកោតសរសើរ និងស្មារតីលះបង់៖

លោកបានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីទាំងអស់ ដែលបានបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស ស្មារតីអង់អាចក្លាហានរបស់មន្ត្រីដែលបានបម្រើការងារនៅតំបន់ព្រំដែន ទោះស្ថិតក្នុងស្ថានភាពប្រឈមនៃព្រឹត្តិការណ៍ផ្ទុះអាវុធ ក៏មិនរុញរាដើម្បីសម្រេចជោគជ័យជូនអង្គភាព និងជាតិមាតុភូមិ។៣. ជំហរនយោបាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងសន្តិសុខជាតិ លោក សំ លាងទ្រី បានណែនាំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់៖

រក្សាជំនឿចិត្ត៖ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមាគ៌ាដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

យុទ្ធនាការព័ត៌មាន៖ ត្រូវតាមដានព័ត៌មានពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។ការប្រុងប្រយ័ត្ន៖ ហាមដាច់ខាតការចុច Like ឬ Share ព័ត៌មានក្លែងក្លាយ (Fake News) ដែលបង្កអសន្តិសុខដល់សង្គម និងអាចប្រឈមមុខនឹងច្បាប់។បទបញ្ជានេះបង្ហាញពីការពង្រឹងភាពស្អាតស្អំក្នុងជួររាជការ និងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង