ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមប្រាក់សុខុនដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន

73

ភ្នំពេញហ្វីលីពីន ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦នេះ នឹងបើកទ្វារផ្ទះទទួលប្រមុខការទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបើកកិច្ចបហរជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

ប្រធានបទដែលគ្រោងលើកមកជជែកក្នុងកិច្ចប្រជុំចង្អៀតរយៈពេលពីរថ្ងៃនេះ រួមមានជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហានៅប្រទេសមីយ៉ានម៉ា សណ្តាប់ធ្នាប់ពិភពលោក ភូមិសាស្រ្តនយោបាយ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅខែឧសភា ខាងមុខនេះ។

សូមបញ្ជាក់ថា ក្នុងរូបភាពអញ្ជើញឡើងយន្តហោះឆ្ពោះទៅប្រទេសហ្វីលីពីន របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គេឃើញមានជាប់រូបភាពលោក អ៊ុច បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដែលជាអតីតសហការីនៅក្រសួងការបរទេសក្នុងនីតិកាលចាស់ និងសមាជិកព្រឹទ្ធសភាមួយចំនួនទៀត។ តាមការបញ្ជាក់ គឺគាត់ទៅកម្មវិធីផ្សេងគ្នា និងប្រទេសផ្សេងគ្នា គ្រាន់តែគាប់ជួនត្រូវចេញដំណើរដំណាលគ្នាប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង