ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 អភិបាលខេត្តកណ្ដាលចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ សម្តេចមហាបវរធិបតីក្នុងការដាក់ប្រទេសកម្ពុជាចូលជាសមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាសន្តិភាព

111

កណ្ដាល៖តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងក្រុមគ្រួសារ យើងខ្ញុំទាំងអស់គ្នា សូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ប្រទេសកម្ពុជាចូលជាសមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ស្របតាមការអញ្ជើញរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ នេះគឺជាសេចក្តីសម្រេចចិត្តដ៏ ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ភាពឈ្លាសវៃ និងចាស់ទុំខាងន

យោបាយរបស់ថ្នាក់ដឹកនាំ កំពូលកម្ពុជា ដែលជាយុទ្ធសាស្ត្រជួយដល់ប្រទេសកម្ពុជារក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ និង ក្នុងសកលលោក។

ការចូលរួមនេះ គឺជាការបង្ហាញឆន្ទៈយ៉ាងមោះមុតរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ ការរក្សាសន្តិភាពសកល។ សុឆន្ទៈស្រឡាញ់ គាំទ្រ កសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែល កម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោម ឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះ ដោយសារសង្គ្រាម។

យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណជានិច្ចចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ដើម្បីរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបាននូវបូរណភាពដែនដី អធិបតេយ្យ និងតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តឥតងាករេ ប្រកបដោយភក្តីភាព និងសូមចូលរួម ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី រួមកម្លាំងគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ទោះក្នុងកាលៈទេសៈ ណាក៏ដោយ ដើម្បីបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី៕

អត្ថបទដែលជាប់ទាក់ទង