ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្លាស់ប្តូរការអនុវត្តបច្ចេកវិទ្យាថាមពលអគ្គិសនីកម្ពុជា–ចិន

85

ស្ទឹងត្រែង៖ថ្ងៃទី៣១ ខែមករា និស្សិតជំនាញបច្ចេកវិទ្យាថាមពលអគ្គិសនីចំនួន ២០០ នាក់ មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញទៅទស្សនាកិច្ចសិក្សានៅស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ និងដើម្បីចូលរួមក្នុងកម្មវិធី “ថ្ងៃបើកទូលាយ”លើកដំបូងប្រចាំឆ្នាំ២០២៦ របស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ។

 កម្មវិធីនេះ បានរួមបញ្ចូលគ្នានូវការពន្យល់ទ្រឹស្ដី និងការទស្សនាទីតាំងជាក់ស្ដែងផ្ទាល់ ដើម្បីជួយឱ្យលោកគ្រូអ្នកគ្រូ និងនិស្សិតយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរការនៃការផលិតថាមពលអគ្គិសនី ឧបករណ៍ប្រតិបត្តិការ និងការគ្រប់គ្រងសុវត្ថិភាពនៅស្ថានីយ៍វារីអគ្គិសនី ឱ្យកាន់តែច្បាស់បន្ថែមទៀតព្រមទាំងផ្តល់ឱ្យពួកគេឃើញនូវទិដ្ឋភាពជាក់ស្ដែងអំពីការងារនៅក្នុងវិស័យថាមពលយើង។

 កម្មវិធី “ថ្ងៃបើកទូលាយ” នេះ មានគោលបំណងបង្កើតវេទិកាសិក្សាអនុវត្តជាក់ស្ដែងសម្រាប់និស្សិតជំនាញបច្ចេកវិទ្យាថាមពលអគ្គិសនី ព្រមទាំងជួយលើកកម្ពស់ការផ្សាភ្ជាប់គ្នា រវាងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងឱ្យកាន់តែមានប្រសិទ្ធភាព និងជួយនិស្សិតពង្រឹងការយល់ដឹងអំពីជំនាញវិជ្ជាជីវៈ រូមទាំងដឹងច្បាស់ពីទិសដៅអភិវឌ្ឍអាជីពនាពេលអនាគត។ ជាមួយគ្នានេះដែរ ក៏បានជួយជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលអគ្គិសនីរវាងចិន និងកម្ពុជា ដើម្បីបញ្ជាក់ឱ្យឃើញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក្រោមគម្រោងនៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង