រាជរដ្ឋាភិបាលកម្ពុជា ៖ការការពារជីវភាពប្រជាជននិងការការពារបូរណភាពទឹកដី
ភ្នំពេញ៖លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាន និង សាធារណមតិ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ចេញវីដេអូ មានរយៈពេល ៧នាទី និង៥០វិនាទី មានចំណងជើងថា៖ «ការការពារជីវភាពប្រជាជន» និង «ការការ ពារ បូរណភាពទឹកដី»។
ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដើម្បីការពារ ដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន និងដោះស្រាយផលវិបាកនានា ដែលបង្ក ឡើង ដោយសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តជំរុញ យ៉ាងខ្លាំងក្លានៅលើ «សមរភូមិសេដ្ឋកិច្ច» ដើម្បីរក្សាឆ្នាំងបាយ មុខរបរ និងក្តីសង្ឃឹម របស់ ប្រជាជន។ ឆ្នាំ២០២៥កន្លងទៅនេះ គឺជាសក្ខីភាពនៃភាពមោះមុតរបស់ថ្នាក់ ដឹក នាំ កម្ពុជាដែលមិនបណ្តោយឱ្យសង្គ្រាម ឬវិបត្តិណាមួយមកបង្អាក់សន្ទុះនៃការ អភិវឌ្ឍ ជាតិ បានឡើយ!»។
«ក្នុងគ្រាដ៏លំបាក និងគ្រោះអាសន្ន កសិកម្ម គឺជាកម្លាំងការពារជាតិ! នៅក្បែរលេណ ដ្ឋាន និងជំរុំជនភៀសសឹក រាជរដ្ឋាភិបាលបានបណ្តុះនូវ «សមរភូមិបៃតង» ដើម្បីផ្គត់ផ្គង់ អាហារឱ្យកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។ សាមគ្គីភាពរវាងរដ្ឋ ឯកជន និងប្រជាជន គឺជាកម្លាំងមហាសាលដែលគ្មានសត្រូវណាអាចបំបែកបាន ពោល គឺ សន្តិសុខ ស្បៀង គឺដង្ហើមនិងជាអាវុធនៃជ័យជំនះ!»។
វិស័យកសិកម្ម មិនត្រឹមតែជាឆ្អឹងខ្នងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជា «ព្រលឹង នៃស្ថិរ ភាពជាតិ»។ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ភាពរឹងមាំ និងការលះបង់មិនចេះនឿយហត់ យើង បានបង្ហាញថា កម្ពុជាអាចរស់ដោយមោទនភាព និងរីកចម្រើន ទោះស្ថិតក្នុង ព្យុះ ឬសង្គ្រាម ក៏ដោយ។ ជម្រើសដើម្បីអនាគតរបស់ជាតិ និងប្រជាជនយើង គឺការបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីថែរក្សាការពារសន្តិភាព ជីវភាពនិងអនាគត ដ៏រុងរឿង របស់កូនចៅខ្មែរគ្រប់ជំនាន់» ដោយមានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចជាគោលគ្រឹះសំខាន់ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ និងខិតខំថែរក្សាការពារ ដើម្បីរក្សា លំ នឹង ជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋជានិច្ចនិរន្តរ៍៕
