ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការចុះត្រួតពិនិត្យរកបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន​៣នាក់

18

ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ បានចុះត្រួតពិនិត្យរកបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាបានចំនួន ៦១ទីតាំង រកឃើញជនបរទេសស្នាក់នៅ ចំនួន ២៧២នាក់ មានឯកសារត្រឹម ត្រូវ ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន​៣នាក់។

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់​ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ បានចុះត្រួតពិនិត្យ ៦១ទីតាំង រកឃើញជនបរទេស ស្នាក់នៅចំនួន ២៧២នាក់ មាន ឯកសារត្រឹមត្រូវ​ ។ ក្នុងប្រតិបត្តិការ នេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី និង​ឃាត់ខ្លួនជនសង្ស័យចំនួន​ ៣នាក់។ 

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ទាំង២ទីតាំងនេះរួមមាន៖ 

១-ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន​ ០១នាក់ និងដកហូតវត្ថុតាង ដូចខាងក្រោម ៖-Keyboard ចំនួន០៨កេះ-Mother board ចំនួន១៩កេះ-Network ចំនួន០២កេះ-ទូរសព្ទ ចំនួន០៤កេះ-កុំព្យូទ័រយួរដៃ ចំនួន០៥កេះ-Adapter all in one +Phone ចំនួន០៤កេះ ។

២-ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន​ ០២នាក់ និងដកហួតសម្ភារៈ មានដូចខាងក្រោម ៖-ទូរសព្ទដៃ ចំនួន១៧៤០គ្រឿង-computer all in one ចំនួន១១គ្រឿង-សុីមកាត និងគ្រឿងបន្លាស់ទូរសព្មួយចំនួននិង-រថយន្តព្រូសពណ៌ស ១គ្រឿង។ 

តាមការកោសល្យវិច្ឆ័យរបស់មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams ។ ជនសង្ស័យ​ជាជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ ត្រូវ​បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិដេីម្បី​បន្ត​នីតិវិធី​។ 

លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា៖ ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ សហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង