ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាព្រំដែនជាមួយថៃ៖សម្តេចមហាបវរធិបតីប្រាប់នាយករដ្ឋមន្ត្រីចិនកម្ពុជាប្រកាន់ជំហរដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ

11

ចិនក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន, បញ្ហាព្រំដែនជាមួយថៃ មិនត្រូវបានរំលងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក លី ឈាង ថា កម្ពុជាប្ដេជ្ញាចិត្ត និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ , និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា និងថៃ។

ការអះអាងបានធ្វើឡើងក្នុងជំនួបនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅបហរទេសចិន។ 

សូមបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីភាគីចិន ហើយកាលពីឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្លាប់បានជួបតទល់ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ជជែកលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែរ។

ក្នុងសប្តាហ៍នេះ លោក អានុទីន ចាន់វីរៈគុល នាយ្រដ្ឋមន្ត្រីថៃ ក៏នឹងមានជំនួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិនដែរ។ តាមសារព័ត៌មានថៃ ក្នុងជំនួបនោះ ក៏នឹងមានលើកពីបញ្ហាព្រំដែនកម្ពុជា និងថៃដែរ។ លោក អានុទីន បានលើកឡើងថា ថៃ នៅតែស្វាគមន៍ចំពោះតួនាទីចិន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕

អត្ថបទដែលជាប់ទាក់ទង