ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត៣ថ្ងៃនៅប្រទេសចិន បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនយក្សរបស់ចិនចំនួន១៩

13

ចិនរយៈពេល៣ថ្ងៃនៃដំណើរបំពេញការងារនៅប្រទេសចិន សម្តេច មហា បវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយ ក្រុមហ៊ុនយក្សរបស់ចិន ចំនួន១៩ជាបន្ត បន្ទាប់ ។ ក្នុងជំនួបជាមួយក្រុមហ៊ុនទាំងនេះ សម្តេចមហាបវរធិបតី ជជែកផ្តោតជា ពិសេស លើក ទឹកចិត្តឱ្យពួកគេចូលមកវិនិយោគ និង បើកការរក ស៊ី នៅ កម្ពុជា។ 

ការកៀរគរអ្នកវិនិយោគបរទេសចូលមកកម្ពុជា គឺជារបៀបវារៈដ៏ សំខាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពី ពេល ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ រាល់ពេលបំពេញការងារក្រៅ ប្រទេសទោះបីមមាញឹកនឹងកម្មវិធីផ្សេងៗយ៉ាងណាក្តី តែសម្តេច មិនដែលរំលងកម្មវិធីជួបជាមួយអ្នកវិនិយោគនោះឡើយ។
ក្រុមហ៊ុនខ្នាតយក្សទាំង១៩ ដែលសម្តេចមហាបវរធិបតី បានជួបជា បន្ត បន្ទាប់ ក្រោយដាក់ជើងជាន់ដីចិនថ្ងៃទី១៥ រហូតដល់ថ្ងៃ១៧ ខែកក្កដា រួម មាន៖
១៖ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយ មីញ៉ូម ដ៏ធំ មួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិ បត្តិការ គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំង ពី ការ រុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់ សេវាកម្មវិស្វកម្ម និងបច្ចេកទេស។
២៖ ក្រុមហ៊ុន China Railway Construction Corporation (CRCC)។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិ ការ អាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ក្រុមហ៊ុន ក៏ផ្តល់ សេវាកម្ម ប្រឹក្សា យោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំង ការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវ ក្រោម ដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។
៣៖ ក្រុមហ៊ុន China Energy International។ ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈាន មុខគេមួយរបស់ប្រទេសចិនលើវិស័យវិស្វកម្ម, ថាមពល និងការ កសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យ ថាមពលកកើតឡើងវិញ និងថាមពលបៃតង, វារីអគ្គិសនី និងថាម ពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹក ស្អាត ផងដែរ។
៤៖ ក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC)។ ក្រុមហ៊ុន CMEC គឺជាក្រុម ហ៊ុន សំណង់ វិស្វកម្ម និងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយរបស់ ប្រទេស ចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៨។ ក្រុម ហ៊ុននេះ គឺជាបុត្រសម្ព័ន្ធដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុន Sinomach (China National Machinery Industry Corporation) ដែលជាស្ថាប័នគ្រប់គ្រងឧស្សាហកម្ម គ្រឿងចក្រ ឈានមុខគេរបស់ប្រទេសចិន។ 
វិស័យអាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺការម៉ៅការវិស្វកម្ម និងសំណង់, នាំចេញ-នាំចូលគ្រឿងចក្រ ឧបករណ៍ឧស្សាហកម្ម គ្រឿងយន្តធុនធ្ងន់ បរិក្ខារវេជ្ជសាស្ត្រ សម្ភារសំណង់ និង សេវាកម្មដឹកជញ្ជូនអន្តរជាតិសម្រាប់គម្រោងធំៗ។
៥៖ ក្រុមហ៊ុន Haier Group។ ក្រុមហ៊ុន Haier Group គឺជា សា ជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក ពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទីស្នាក់ ការ កណ្តាល នៅទីក្រុង Qingdao ប្រទេសចិន។ ទម្រង់អាជីវ កម្ម របស់ Haier Group មានដូចជាការផលិតគ្រឿងបរិក្ខារ ប្រើប្រាស់ ក្នុងផ្ទះឆ្លាតវៃ (Smart Home Business), ប្រព័ន្ធ Ecosystem IoT (Internet of Things) និងSmart Energy & Industrial Internet។
៦៖ ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone។ ក្រុមហ៊ុន Shan dong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគ កសិ-ឧស្សា ហ កម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុង មានសកម្ម ភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយ ចន្ទីនៅ កម្ពុជា បន្ថែមទៀត។ 
សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និង រួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា។
៧៖ ក្រុមហ៊ុន Yuanda Group។
៨៖ ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.។ ក្រុម ហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុម ហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូល ដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្រុមហ៊ុននេះមានឯកទេស ខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវត្ថុធាតុដើម សម្រាប់ ផលិត ផលសុខាភិបាល និងអនាម័យ តាមរយៈបច្ចេកវិទ្យាទំនើប។
៩៖ ក្រុមហ៊ុន Beijing Star AI Co,. Ltd។ ក្រុមហ៊ុន Beijing Star AI Co, គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ របស់ ប្រទេសចិន ដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញា សិប្ប និម្មិត (Artificial Intelligence/AI)។ ក្រុមហ៊ុននេះ ផ្តោតសំខាន់ លើការបង្កើតដំណោះស្រាយ AI សម្រាប់វិស័យពាណិជ្ជកម្ម និង ឧស្សាហកម្ម តាមរយៈការអភិវឌ្ឍកម្មវិធីឆ្លាតវៃ (AI Chatbots) និង ប្រព័ន្ធជំនួយការឌីជីថលសម្រាប់ស្ថាប័ន ឬអាជីវកម្ម, បច្ចេក វិទ្យា សម្គាល់រូបភាព និងទិន្នន័យ ដែលយកទៅប្រើ ប្រាស់ក្នុង ប្រព័ន្ធ គ្រប់គ្រងឆ្លាតវៃ (Smart City/Smart Office), និងការធ្វើ បរិ វត្ត កម្ម ឌីជីថល ដោយដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងកិច្ចការរដ្ឋបាល ការវិភាគទិន្នន័យ និងសេវាបំរើអតិថិជន។
១០៖ ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC)។ ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) គឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយ របស់ ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ បច្ចុប្បន្នក្រុមហ៊ុន បាន ផលិត និងដាក់ឱ្យដំណើរការ យន្តហោះខ្នាតតូចប្រភេទ COMAC C909 (ARJ21) សម្រាប់តំបន់ (Regional Jet) ដែលមានកៅអីពី៧៨ ដល់ ៩០ កៅអី, ប្រភេទ COMAC C919 ជាយន្តហោះស្នូលខ្នាតកណ្តាល មានកៅ អីពី ១៥៨ ដល់ ១៩២កីអី និងកំពុងអភិវឌ្ឍ ប្រភេទយន្តហោះខ្នាតធំ ប្រភេទ COMAC C929 ដែលមានកៅអីពី ២៨២ ដល់ ៤៤០កៅអី អាចហោះ ហើរ បានចម្ងាយរហូតដល់ ១២,០០០ គីឡូម៉ែត្រ និងគ្រោងហោះហើរសាក ល្បង ក្នុង រង្វង់ឆ្នាំ២០៣០។
១១៖ ក្រុមហ៊ុន Sinopec (China) & CamTIPA។ ក្រុមហ៊ុន Sinopec (China) & CamTIPA គឺជាក្រុមហ៊ុនថាមពល និងគីមីឥន្ធនៈដ៏ធំលំ ដាប់ ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុនធ្វើ ប្រតិបត្តិការលើការរុករក និងផលិតប្រេង ឧស្ម័នធម្មជាតិ, ការចម្រាញ់ប្រេង, ការដឹកជញ្ជូនតាមបំពង់, ផលិតកម្មគីមីឥន្ធនៈ និងបណ្តាញលក់ ស្ថានីយ ប្រេង ឥន្ធនៈ។
១២៖ ក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng)។ ក្រុមហ៊ុន New Dazheng គឺជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់ គ្រងអចលនទ្រព្យ (Third-party Property Service) ដ៏ធំមួយ ដែលមិន ត្រឹមតែផ្តោតលើបុរី ឬលំនៅឋាននោះទេ ប៉ុន្តែមានជំនាញខ្ពស់លើការ គ្រប់ គ្រងអគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត (Smart City Public Buildings)។
១៣៖ ក្រុមហ៊ុន ZTE Corporation។ ក្រុមហ៊ុន ZTE Corporation គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៥ និងមានទីស្នាក់ការកណ្តាលនៅ ទីក្រុង Shenzhen។ ZTE គឺជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងលំដាប់សកល ដែលមានប្រតិបត្តិការគ្របដណ្តប់លើសពី ១៦០ ប្រទេស និងតំបន់។
ក្រុមហ៊ុននេះ មានជំនាញរៀបចំប្រព័ន្ធបណ្តាញទូរស័ព្ទ ក៏ដូចជាការផលិតឧ ប ករណ៍ អេឡិចត្រូនិកឆ្លាតវៃ។ ក្រុមហ៊ុន ZTE ជាអ្នកផ្គត់ផ្គង់ឧបករណ៍ 5G និងប្រព័ន្ធអុបទិកដល់ក្រុមហ៊ុនទូរគមនាគមន៍, ផ្តល់សេវាកម្ម Cloud Computing និង Big Data ដល់ស្ថាប័នរដ្ឋ និងឯកជន, ផលិតទូរស័ព្ទស្មាតហ្វូន ឧបករណ៍បញ្ជូនសេវា និងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ (Smart Home IoT) និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតAI។
១៤៖ ក្រុមហ៊ុន Shanghai Construction Group Co., Ltd.។ ក្រុមហ៊ុន Shanghai Construction Group គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មរដ្ឋ ខ្នាត យក្សរបស់ប្រទេសចិន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការសាងសង់សំណង់និមិត្តរូបធំៗ ដូចជាអគារសៀងហៃ (Shanghai Tower) ជាដើម។
១៥៖ ក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd.។ ក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. គឺជាក្រុម ហ៊ុន ឈានមុខគេមួយរបស់ប្រទេសចិន ក្នុងវិស័យឧស្សាហកម្មផលិតនាវា និងភស្តុភារកម្ម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ។ សកម្មភាពអាជីវកម្មស្នូលរបស់ក្រុមហ៊ុន រួមមាន៖ ការរចនា និងផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនចម្រុះដែលផ្សារភ្ជាប់គ្នារវាងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក (Intermodal Transportation) ព្រមទាំងសេវាកម្មមជ្ឈមណ្ឌល ភស្តុ ភារកម្ម (Logistics Centers) ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ ទីធ្លាកុងតឺន័រ និងសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) ទាំងក្នុងស្រុក និងអន្តរជាតិ។
១៦៖ ក្រុមហ៊ុន Legendary Entertainment & Culture Group Ltd.។
១៧៖ ក្រុមហ៊ុន SF Holding Co., Ltd.។ ក្រុមហ៊ុន SF Holding Co., Ltd. គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម ដឹក ជញ្ជូន និងឡូជីស្ទីក រួមបញ្ចូលគ្នា ធំជាង គេបំផុតនៅក្នុងប្រទេសចិន និង តំបន់ អាស៊ី។ ក្រុមហ៊ុនមានបណ្តាញ ប្រតិ បត្តិ ការគ្របដណ្តប់ទូទាំងប្រទេសចិន និងលាតសន្ធឹងទៅកាន់ប្រទេសជាង២០០ លើពិភពលោក។
១៨៖ ក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ក្រុមហ៊ុន Shanghai Spacesail Technologies គឺជា ក្រុម ហ៊ុនទូរគម នា គមន៍ ផ្កាយរណបពាណិជ្ជកម្មខ្នាតយក្សរបស់ប្រទេសចិន ដែល មានមូលដ្ឋាន នៅ ទីក្រុងសៀងហៃ។ ក្រុមហ៊ុននេះ មានភាពល្បីល្បាញ លើការ អភិវឌ្ឍ គម្រោង បណ្តាញផ្កាយរណបខ្នាតយក្ស (Qianfan ឬ Thousand Sails) ក្នុងគន្លងតារាវិថីទាប (LEO) ដើម្បីផ្តល់សេវាអ៊ីនធឺណិត Broad ba n d កម្រិតល្បឿនលឿន និងសេវាទិន្នន័យគ្របដណ្តប់ទូទាំងសកលលោក ព្រម ទាំងកំពុងអភិវឌ្ឍឈានមុខលើបច្ចេកវិទ្យាភ្ជាប់សេវាផ្កាយរណបផ្ទាល់ទៅកាន់ទូរសព្ទដៃ (Direct-to-Cell)។
១៩៖ ក្រុមហ៊ុន Royal Vopak។ ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) គឺជា ក្រុមហ៊ុនលំដាប់ពិភពលោកឈានមុខគេ ផ្នែកសេវាកម្ម ស្តុក ទុក និងដឹកជញ្ជូន សារធាតុរាវ ប្រេង គីមី ឧស្ម័នធម្មជាតិ និងជីវឥន្ធនៈ។ ក្រុមហ៊ុនមានបណ្តាញ គ្រប់គ្រងស្ថានីយផ្ទុកទំនិញជាច្រើនកន្លែងនៅ ទូទាំង ប្រទេសចិន និងជុំវិញ ពិភព លោក ដែលមានសមត្ថភាពស្តុកទុកសរុបរហូត ដល់រាប់សិបលានម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង