ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

World Cup 2026 អេស្ប៉ាញដណ្តើមបានជើងឯកតាមរយៈយកឈ្នះអាហ្សង់ទីន១-០ក្នុងម៉ោងថែមនិងគម្រប់បាន២លើកស្មើបារាំងនិងអ៊ុយរុយហ្គាយ

62

បរទេស៖នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានក្លាយម្ចាស់ជើងឯកពានរង្វាន់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីផ្តួលគូប្រជែងពពកសអាហ្សង់ទីន ដោយលទ្ធផល ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៅវគ្គផ្តាច់ព្រ័ត្រនាម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា ក្រុមខ្លាំងប្រចាំតំបន់អឺរ៉ុបមួយនេះ តាមស្មើកំណត់ត្រាបារាំង និងអ៊ុយរុយហ្គាយ ក្នុងនាមជាជើងឯក World Cup ២សម័យកាលដូចគ្នា។

ក្នុងការប្រកួត ៩០នាទីនៅកីឡដ្ឋាន New Jersey stadium ស្ថិតនៅសហរដ្ឋអាមេរិក អាហ្សង់ទីនស្ទើរតែគ្មានបាល់លេង និងរងសម្ពាធពីអេស្ប៉ាញយ៉ាងសន្ធាប់ ថែមទាំងបានបាត់បង់ខ្សែបម្រើ Enzo Fernandes ដោយសារទទួលបានកាតក្រហម (កាតលឿង២)។

ចូលដល់ម៉ោងថែម ១៥នាទី ២ដង លទ្ធផលស្មើ ០-០ សម្រាប់វគ្គទី១ និង Ferran Torres ដែលចូលលេងក្នុងនាមកីឡាករបម្រុង រកបាន ១គ្រាប់ជ័យជម្នះនៅដើមវគ្គ២ នៃម៉ោងថែមវគ្គទី២ និងរហូតដល់ចប់ការប្រកួតតែម្តង។

ទម្រាំបានក្លាយជាជើងឯកពិភពលោកនាពេលនេះ អេស្ប៉ាញបានឆ្លងកាត់ការប្រកួតលំបាកៗមានដល់ទៅ ៨លើក ក្នុងនោះដែរបំបាក់ក្រុមជើងឯករងកាល ៤ឆ្នាំមុនបារាំង ២-០ មុនមកយកឈ្នះម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន នាពេលនេះ និងគម្រប់បាន ២លើកតាមស្មើបារាំង និងអ៊ុយរុយហ្គាយ ក្រោយធ្វើបានសម្រេចលើកដំបូងកាលឆ្នាំ២០១០។

ទោះជាយ៉ាងណា សម្រាប់ព្រឹតិ្តការណ៍ World Cup ដែលលេងរៀងរាល់ ៤ឆ្នាំ និងមាន ២៣លើកក្នុងរយៈពេល ៩៦ឆ្នាំ មានតែតំបន់អឺរ៉ុប និងអាមេរិកឡាទីនប៉ុណ្ណោះ រក្សាបានជើងឯកដដែលរួមមាន៖

១៖ តំបន់អឺរ៉ុប (UEFA)

អាល្លឺម៉ង់ ៤លើក
អ៉ីតាលី ៤លើក
បារាំង ២លើក
អេស្ប៉ាញ ២លើក
អង់គ្លេស ១លើក។

២៖ តំបន់អាមេរិកឡាទីន (CONMEBOL)

ប្រេស៊ីល ៥លើក
អាហ្សង់ទីន ៣លើក
អ៊ុយរុយហ្គាយ ២លើក៕

អត្ថបទដែលជាប់ទាក់ទង