អេស្ប៉ាញ ក្រៅពីជើងឯក បានបាល់មាស ស្បែកជើងមាស ស្រោមដៃមាស ឈ្នះកីឡាករវ័យក្មេង នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ទើបបញ្ចប់
បរទេស៖ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានត្រឡប់មកគ្រងតំណែងជើងឯកពិភពលោក FIFA World Cup 2026 ជាថ្មីម្តងទៀត ក្រោយរង់ចាំអស់ ១៦ឆ្នាំ និងបានក្រសោកយកពានឯកត្តជនជាច្រើនទៀតផងដែរ។
តាមរយៈផ្តួលគូប្រជែង ម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន មកពីតំបន់អាមេរិកឡាទីន ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនាយប់ថ្ងៃអាទិត្យនៃវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានរៀបចំនៅសហរដ្ឋអាមេរិកនោះ កីឡាករក្រុមគោជល់នៅតំបន់អឺរ៉ុបមួយនេះ ក៏បានឈ្នះពានជាលក្ខណៈបុគ្គល ៣រូបទៀតដែររួមមាន៖
១៖ Pau Cubarsi ឈ្នះពានកីឡាករវ័យក្មេងលេងល្អប្រចាំ World Cup 2026 (Young Player award)
២៖ Unai Simon ឈ្នះស្រោមដៃមាស (Golden Glove)-អ្នកចាំទីរូបនេះ របូតតែ ១គ្រាប់គត់ ក្នុងចំណោម ៨ប្រកួត
៣៖ ខ្សែបម្រើ Rodri ឈ្នះពានបាល់មាស Golden Ball ក្នុងនាមកីឡាករលេងល្អប្រចាំ WC26
៤៖ Kylian Mbappe របស់បារាំង ឈ្នះស្បែកជើងមាស Golden Boot ដែលស៊ុតបាន ១០គ្រាប់ និងបញ្ជូន ៣គ្រាប់៕
