ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ

34

សៀមរាបនៅព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកល វិទ្យា ល័យសៅស៍អ៊ីសថ៍អេយសៀ ក្រោយបញ្ចប់ការសិក្សា ដោយ ជោគ ជ័យ។

របាយការណ៍សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានឱ្យដឹងថា និស្សិត ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលសញ្ញាបត្រ នាព្រឹកថ្ងៃនេះ មាន ចំនួន ១ ៥០០នាក់ នារី ៩៣២នាក់ មានកម្រិត បរិញ្ញាបត្ររង បរិញ្ញា បត្រ និងបរិញ្ញាបត្រ ជាន់ ខ្ពស់ លើមុខជំនាញដូចជា នេយ្យ និងសវនកម្ម, គ្រប់ គ្រង, ម៉ាឃីតធីង, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋា រកិច្ច, ព័ត៌មាន វិទ្យា, ស្ថាបត្យកម្ម, គណិតវិទ្យា, នីតិសាស្រ្ត, រដ្ឋបាលសា ធា រណៈ, ការបង្រៀន ភាសា អង់គ្លេស និងអក្សរសាស្រ្តខ្មែរ។

របាយការណ៍សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ គឺជា គ្រឹះស្ថាន ឧត្តម សិក្សា ឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ សម្រាប់បណ្តុះ បណ្តាល កម្ម វិធី អប់រំ កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដើម្បី អភិវឌ្ឍ ធន ធានមនុស្ស ប្រកបដោយ សមត្ថភាព មាន ឥរិយាបថល្អ ឆ្លើយតប ទៅ នឹង ទីផ្សារ ការ ងារជាតិ និងអន្តរជាតិ ដែលពួក គេ អាចធ្វើការងារ ព្រមទាំង អាច រស់ នៅ ក្នុង យុគ្គសម័យ សាកលភាវូបនីយកម្ម និ ងសង្គមពុទ្ធិ។ 

 មកឆ្នាំ២០២៦នេះ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ត្រូវ បាន បង្កើត ឡើងរយៈពេល ២០ឆ្នាំហើយ។ រយៈពេល២០ឆ្នាំមកនេះ សាកលវិទ្យាល័យ បាន ចូលរួមបណ្តុះបណ្តាលនិស្សិតសរុប ៨ ៨៨៨នាក់ នារី ៤.៥៩៧នាក់ ស្មើ ៥១,៧២ភាគរយ។
 ដើម្បីជួយដល់និស្សិតមកពីគ្រួសារក្រីក្រ និងខ្វះលទ្ធភាពបន្តការសិក្សា នៅថ្នា ក់ ឧត្តមសិក្សា តាមរយៈអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, សាកល វិទ្យា ល័យ បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ ខ្ពស់ សរុប ៣៤១កន្លែង គិតចាប់ពីឆ្នាំសិក្សា២០១២-២០១៣។

សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ទទួលបានយកចិត្តទុកដាក់ខ្ពស់ ពី សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាំងពីពេលដែលសម្តេចមិន ទាន់ អញ្ជើញកាន់ការងារជានាយករដ្ឋមន្ត្រីមកម្ល៉េះ។ សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យចំនួន៣លើកមកហើយ រាប់ទាំងកម្មវិធីនាព្រឹក ថ្ងៃ នេះ ផង។ លើកទី១នៅឆ្នាំ២០២៣ លើកទី២ ឆ្នាំ២០២៥ និងលើកទី៣ នៅថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។
 រយៈពេល២០ឆ្នាំលើវិថីនៃការអប់រំ ដោយមាន ការប្តេជ្ញាចិត្តខ្ពស់រប ស់ ក្រុម ប្រឹក្សា ភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង លោកគ្រូ អ្នកគ្រូ ក្នុង ការ អនុវត្ត ផែនការយុទ្ធសាស្រ្ត និងផែនការបណ្តុះបណ្តាលរបស់ សាកល វិទ្យា ល័យសៅស៍អ៊ីសថ៍អេយសៀ បានប្រែក្លាយសាកលវិទ្យាល័យ ឱ្យមាន កិត្តិ យស និងកេរ្តិ៍ឈ្មោះ ល្បីល្បាញ នៅ កម្ពុជា ជាពិសេសនៅខេត្តសៀមរាប មាន ការ ទទួលស្គាល់ និងគាំទ្រពីស្ថាប័នជាតិ និងអន្តរជាតិ មានការគាំទ្រពីអ្នក សិក្សា គ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចកម្ពុជា ព្រមទាំងទទួល បានសមិទ្ធ ផល ចម្បងៗដូ ចខាង ក្រោម៖
១៖ ទទួលបានការទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិពេញសិទ្ធិ ពីគណៈ កម្មា ធិការទទួលស្គាល់គុណភាពអប់រំ នៃ កម្ពុជា (ACC)          

២៖ ក្លាយជាសមាជិកស្ថាប័នទទួលស្គាល់គុណភាពអប់រំអាស៊ាន (AUN-QA) នៅ ឆ្នាំ២០១៧

៣៖ មានកិច្ចសហការជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គ ការ UNICEF និងអង្គការមូលនិធិអាស៊ី ដើម្បីបង្កើតមណ្ឌលព័ត៌មានសា ធារ ណៈ ដែល មាន ឯកសារ ស្រាវជ្រាវ ទាំង Hard copy និង Soft copy ដែល ទាក់ ទងទៅនឹងកម្មវិធីសិក្សា របស់ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ អា ស៊ាន និងពិភពលោក ដើម្បីផ្តល់ឱកាសឱ្យនិស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសាធារណជន គ្រប់មជ្ឈដ្ឋាន ស្រាវជ្រាវបំពេញឱ្យការសិក្សា ការ បង្រៀន និងពង្រីក ចំណេះដឹងឱ្យទូលំទូលាយបន្ថែមទៀត

៤៖ មានការកិច្ចសហការជាមួយស្ថានទូតអាមេរិក ដើម្បីបង្កើតបណ្ណាល័យ អាមេរិក ដែល មាន ឯកសារស្រាវជ្រាវទាំងHard copy និង Soft copy ទាក់ ទងទៅនឹងសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងពិភពលោក ផ្តល់ធនធាន សិក្សា ភាសាអង់គ្លេសគ្រប់កម្រិត ផ្តល់កម្មវិធីតេស្តTOEFL ផ្តល់ការប្រើប្រាស់ កុំព្យូទ័រ អ៊ិនធឺណេត ផ្តល់វាគ្មិន និងអ្នកប្រាជ្ញល្បីៗ ដើម្បីធ្វើ បទបថកថា ចែក រំលែក បទ ពិសោធ ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងសាធារណជន  

៥៖ មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ដូចជាប្រទេសអង់គ្លេស កូរ៉េ ចិន ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូ នេស៊ី អេស្ប៉ាញ និងជប៉ុន ដើម្បី ផ្លាស់ប្តូរនិស្សិតសិក្សា ផ្លាស់ប្តូរបទ ពិសោធន៍ គ្រប់គ្រង និងបង្រៀន ការចុះកម្មសិក្សា ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍ កម្មវិធី សិក្សា ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលកម្មវិធីឆ្លងដែនជាដើម

៦៖ មានការទទួលស្គាល់ និងគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណា ចក្រ កម្ពុជា ដែល មាន និស្សិតចុះឈ្មោះចូលរៀនប្រមាណ ២.០០០នាក់ នៃឆ្នាំ សិក្សានីមួយៗ 

៧៖ មានការទទួលស្គាល់ និងគាំទ្រពីទីផ្សារការងារ ដូចជាស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ តាមរយៈនិស្សិតកំពុងសិក្សាទទួលបាន ការងារ ធ្វើ ប្រមាណ៧០% និងនិស្សិតបញ្ចប់ការ សិក្សា ទទួលបាន ការងារ ធ្វើប្រមាណ ៩២,៤០%  

៨៖ មានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ សៅស៍អ៊ីស ថ៍ អេយសៀស្របតាម ស្តង់ដារ អន្តរជាតិ ដែលសាកលវិទ្យាល័យ មានផ្ទៃដី ប្រមាណ ៤០ហិចតា សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកល វិទ្យា ល័យកម្រិតស្តង់ដារអន្តរជាតិរួចរាល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង