ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីអ្នកបើករថយន្ដបង្កឈ្មោះសាមម៉ីជូត្រូវបានក្រុមគ្រួសារសហការប្រគល់ជូនសមត្ថកិច្ចដើម្បីអនុវត្តតាមច្បាប់

42

ភ្នំពេញ៖ស្ដ្រីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ត្រូវបានក្រុមគ្រួសារសហការប្រគល់ខ្លួនជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ករណីបើករថយន្ដបុកមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្លាប់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

សូមជម្រាបថា ស្ដ្រីឈ្មោះ សាម ម៉ីជី បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy ពាក់ផ្លាកលេខភ្នំពេញ1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។

ផ្អែកតាមអត្តសញ្ញាណប័ណ្ណដែលគេរើសបាននៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមន្ដ្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ។ ខណៈអត្តសញ្ញាណម្ចាស់រថយន្ដ ត្រូវបានគេស្គាល់ឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង