ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតរំលឹកខួបលើកទី១៧នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ

59

ភ្នំពេញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានបង្ហោះសាររំលឹកខួបលើកទី១៧ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ (៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៦)។

បណ្ណសារ សារមន្ទីរ ទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សា អន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។

បណ្ណសារសារមន្ទីរទួល ស្លែង ជាភស្ដុតាងដ៏សំខាន់បំផុត បង្ហាញពីអំពើឧក្រិដ្ឋកម្ម កើតឡើង ក្នុងសម័យខ្មែរក្រហម។ សារមន្ទីរទទួលបានការសម្រប សម្រួល ជាច្រើនពីសហគមន៍ អន្តរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសអង្គការ KOICA តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្ស និងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់ឯកសារ តាមប្រព័ន្ធអ៊ីធឺណិត។

សូមជម្រាបថា សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ ទួល ស្លែង ( ស -២១) ជាបូជនីយដ្ឋានមួយ ក្នុងចំណោមបូជនីយដ្ឋានទាំង៣របស់កម្ពុជា ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ចុះជា « បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា៖ ពី ទីតាំង ឧក្រិដ្ឋកម្ម មក ជា មណ្ឌល ផ្សះផ្សា និង សន្តិភាព » ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ តាមរយៈ សេចក្ដី សម្រេចលេខ 47 COM 8B.14 ក្នុង សម័យប្រជុំ លើក ទី៤៧ ថ្ងៃ ទី១១ ខែ កក្កដា ឆ្នាំ២០២៥ នាទី ក្រុង ប៉ារីស ប្រទេស បារាំង។

ទីតាំង ឧក្រិដ្ឋកម្ម ក្នុងរបបប្រល័យពូជ សាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីត មន្ទីរ ឃុំឃាំងម -១៣ ( ស្ថិតនៅ ព្រំប្រទល់ ខេត្ត កំពង់ ឆ្នាំង និង ខេត្ត កំពង់ស្ពឺ ) សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ ទួល ស្លែង ( ស -២១) និងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក ( ស្ថិតនៅ រាជធានី ភ្នំពេញ ) ត្រូវបានចុះជា « បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា៖ ពី ទីតាំង ឧក្រិដ្ឋកម្ម មក ជា មណ្ឌល ផ្សះផ្សា និង សន្តិភាព » ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ៕

អត្ថបទដែលជាប់ទាក់ទង