លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៣ខ្នងជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានបូជាអាយុជីវិតក្នុងសមរភូមិការពារទឹកដី
កណ្តាល៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ ផ្ទះថ្មី ចំនួន ៣ខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានបូជាអាយុជីវិតក្នុងសមរភូមិការពារទឹកដី ។
លោកជំទាវបណ្ឌិត បានថ្លែងថា «នាងខ្ញុំបានមកប្រគល់ ផ្ទះថ្មី ចំនួន ៣ខ្នង ដែលជាអំណោយរបស់ សម្តេចធិបតី និងរូបនាងខ្ញុំ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានបូជាអាយុជីវិតក្នុងសមរភូមិការពារទឹកដី។ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ នាងខ្ញុំក៏ភ្ជាប់មកបន្ថែមនូវអំណោយជាថវិកាសម្ភារៈប្រើប្រាស់ រួមទាំងស្បៀងអាហារជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពផងដែរ» ។
នាឳកាសនោះលោកជំទាវបណ្ឌិត សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
