ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងលោកជំទាវ ឧបត្ថម្ភអំណោយដល់គ្រួសារ ក្មេង ស្រី រេីស អេតចាយស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ទៅប្រគល់ជូនគ្រួសារក្មេងស្រីរេីសអេតចាយដែល បាន ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយ សារ គ្រោះថ្នាក់ចរាចរណ៍ កាលពី ថ្ងៃទី ២ខែ សីហា ឆ្នាំ ២០២៦។
គួររំលឹកថាយោង តាមការផ្សព្វផ្សាយ តាម បណ្ដាញ សង្គម ថា អ្នកក្រក៏មានគ្រួសារអ្នកក្រក៏ជីរិតមួយដូចគេដែរ ឪពុកម្តាយគ្រួសាររើសអេតចាយដង្ហើយរកយុត្តិធម៌ឲ្យកូន ស្រីវ័យ១៣ឆ្នាំដែលត្រូវបានអ្នកបើកបររថយន្តស៊េរីទំនើប Mercedes ស្លាកលេខ «កម្ពុជា JEC-SENG» ស្រវឹង ស្រាបុកស្លាប់យ៉ាងអាណោចអាធ័ម យកអ្នកបើកបររថយន្តមកផ្តន្ទាទោសតាមផ្លូវច្បាប់និងសងសំណងទៅ គ្រួសារជនគ្រោះ ខណៈសពក្មួយស្រីបានបូជាហើយនៅវត្ត ព្រែកសំរោង តែក្រុមគ្រួសារគ្មានលុយធ្វើបុណ្យឲ្យកូន មានតែលើកដៃសំពះសប្បុរសជនអោយជួយគាត់ផងព្រោះគ្រួសារគាត់ទីទាល់ក្រលំបាកខ្លាំងណាស់មានកូនប្រុស ស្រី៧នាក់ឥលូវស្លាប់ម្នាក់នៅសល់កូន៦នាក់ចំណែកប្តីក៏មានជម្ងឺប្រចាំកាយមិនអាចដើរបានឆ្ងាយមិនអាចធ្វើ ការធ្ងន់ ខណះកាលកូនស្រីវ័យ១៣ឆ្នាំរស់គឺជាទីពឹងបង្អែកជួយរើសអេតចាយជាមួយឪពុកម្តាយដើម្បីចិញ្ចឹមប្អូនៗឥលូវកូនស្រីក៏ស្លាប់កូនតូចទើបតែអាយុបាន៨ខែកំរងរបួសបែកក្បាល ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦នេះ នៅចំណុច មុខផ្សារទំនើប LUCKY ផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ដោយ ក្តី អាណិត អាសូរ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បាន ឱ្យ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញចុះសួរសុខទុក្ខ និងនាំយកអំណោយអំណោយទៅប្រគល់ជូន។
អំណោយ ទាំង នោះ រួមមាន អង្ករ៥០គីឡូក្រាម មី០២កេស ត្រីខ០២យួរ ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ០២យួរ ប្រេងឆា០១កាដុង ភួយ០១ កន្ទេល០១ ខ្នើយ ០១ មុង០១ និងថវិកាចំនួន១,០០០,០០០រៀលផងដែរ៕
