ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ សមិទ្ធ ផល នានា ក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ ផល នានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។
ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាន នៃ ប្រទេសកម្ពុជា មានព្រំ ប្រទល់ ខាងជើងជាប់ខេត្តពីរនៃប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្ត អត្តពឺ មាន បណ្តោយ ព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ២៩ ដល់ បង្គោលព្រំដែនលេខ៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើត ជាប់ ខេត្តរតន គិ រី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ខេត្តស្ទឹង ត្រែង ជាតំបន់ខ្ពង់រាប មាន វាល ទំនាប និងភ្នំខ្ពស់ៗនៅទិសឦសាន។
ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ចំកណ្តាលខេត្ត ពីជើងទៅត្បូង ចាប់ពីព្រំ ប្រ ទល់ ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និង ប្រព័ន្ធជីវៈចម្រុះ។
ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា ៦ក្រុង ស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១ នាក់ ស្មើនឹង៤៦.០៨៣ គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២ នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង៧៦ភាគរយ ពាណិជ្ជកម្ម ៥ភាគរយ សិប្បកម្ម ៤ភាគរយ ចិញ្ចឹមសត្វ ៣ភាគរយ និងនេសាទ ១ភាគរយ។
ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋ អា មេ រិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រី ក្រ ស្ថិត ក្នុងរង្វង់១៨ភាគរយ។
ខេត្តមានផ្លូវជាតិឆ្លងកាត់ ៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ ៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និង ស្ពាន កោះទន្សាយសែនជ័យ ប្រវែង ២៤០ម៉ែត្រ។
ខេត្តមានទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្កាវ៉ាត់ ដែល បាន សម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ដ៏ខ្ពង់ ខ្ពស់ សម្តេចតេជោ និងច្រក ទ្វារអន្ដរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែ មក រា ឆ្នាំ២០១៧ ក្រោម អធិប តី ភាព សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីស៊ូលីត។
ដើម្បីជំរុញការចម្រើនលូតលាស់ និងលើកកម្ពស់ជីវភាពរស់នៅ របស់ ប្រជា ពល រដ្ឋ រាជ រដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន កម្ពុជាជាច្រើនអាណត្តិ កន្លង មក នេះ បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសានប្រទេសកម្ពុជា។ គោលនយោបាយចម្បងរបស់រាជ រដ្ឋា ភិបាលនាអណត្តិកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្ត ទុក ដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួមមានផ្លូវ និងស្ពាន ធ្វើឱ្យ ខេត្ត ស្ទឹងត្រែងអាចតភ្ជាប់ទៅបណ្តាខេត្តជុំវិញដោយមិនលំបាកទៀតនោះឡើយ។
ចូលដល់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគក្នុងខេត្តភាគឦ សាន ទាំង៤ រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដោយបានដាក់ចេញកម្ម វិធីអាទិភាពសម្រាប់ការវិនិយោគក្នុងខេត្តភាគឦសាននេះ។
ក្រៅពីយកចិត្តទុកដាក់ជំរុញការវិនិយោគហើយនោះ ខេត្តស្ទឹងត្រែង ក៏ ទទួល បានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការកែលំអសោភណភាព នៅទីរួមខេត្តយ៉ាងលេចធ្លោថែមទៀតផង។
លោក សរ សុពុត្រា ទទួលបានសេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹង ត្រែង នៅខែមិថុនា ឆ្នាំ២០២៤។ មកដល់ខែសីហា ឆ្នាំ២០២៦នេះ លោក សរ សុពុត្រា បានគ្រប់គ្រង និងដឹកនាំខេត្តស្ទឹងត្រែង បានរយៈពេលជាង ២ឆ្នាំហើយ។
រយៈពេលជាង២ឆ្នាំ លោក សរ សុពុត្រា បានប្រែក្លាយទីប្រជុំជនក្រុងស្ទឹងត្រែង ឱ្យក្លាយទៅជាទីឋានថ្មី ប្រកបដោយសោភណភាព និងជាទីមនោរម្យសម្រាប់ ការ រស់នៅ ហើយទទួលបានការកោតសរសើរខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តនានា ដែលបានចូលមកដល់ខេត្ត ឬបានឃើញការអភិវឌ្ឍ តាម បណ្តាញ ផ្សព្វផ្សាយ។
ហេដ្ឋារចនាសម្ព័ន្ធ ដែលខេត្ត បានកសាងរួមមាន ផ្លូវ គមនា គមន៍នៅទីប្រជុំជន និងមូលដ្ឋានជនបទ តំបន់ក្បែរព្រំដែន តំបន់សក្តានុពលទេសចរណ៍ និង ការ ស្ថាបនាសមិទ្ធផលថ្មីៗ ជាអត្តសញ្ញាណខេត្ត រួមមាន លំហរសាធារណៈ សម្រាប់ កុមារ និង មនុស្ស ពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតី និង គ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យ មង្គល-អូរពងមាន់ ទីសក្ការៈបូជនីយ ដ្ឋាន ភ្នំ ធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូប ម្នាស់ទឹក ឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីត ព្រះរាជ ដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរ ជើង មាត់ ទន្លេ សេ កុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាល សាលាស្រុកបុរីអូរស្វាយ សែន ជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លង ក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុង សាលារៀន ក្នុង មូលដ្ឋាន អគារសម្ភព បន្ទប់ រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោល ភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជន រង្វង់ មូល ព្រះនរាយណ៍ ស្ថាបនាកំពង់ ចម្លង -ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុង ជា ច្រើនខ្សែក្នុងទីរួម ខេត្ត និងមូលដ្ឋាន។
ក្រៅពីសមិទ្ធផលខាងលើហើយនោះ រដ្ឋបាលខេត្ត ក៏បានជំរុញផលិតកម្មកសិកម្ម ដែលជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ ដំឡូងមីស្រស់ នាំ ចេញ ក្រៅខេត្ត បាន២២៩ពាន់តោន ដំឡូងមីស្ងួត៧៦ពាន់តោន គ្រាប់ស្វាយចន្ទី៥២ពាន់តោន និងស្វាយកែវរមៀត៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំ ក្នុងខេត្តសរុបជាង ៥ ពាន់ តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផល នេសាទជា លក្ខណៈគ្រួសារទទួលបាន១.២៦៦តោន។
ដោយឡែកការវិនិយោគវិញ ខេត្ត បានលើកកម្ពស់ការទាក់ទាញគម្រោង វិនិ យោគ ផ្នែក ឯកជនក្នុង ក្រប ខ័ណ្ឌ កម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគ ឦ សាន បច្ចុប្បន្នក្រុមហ៊ុនទទួល បាន គោលការណ៍ ៩គម្រោង ក្នុងវិស័យកសិ ឧស្សា កម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹម សត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជា មួយក្រុមហ៊ុន វៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។
ចុះបញ្ជីគម្រោងវិនិយោគ មានទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះ បញ្ជី ចំនួន ៥គម្រោងវិនិយោគទៀត៕