ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះព្រះមហាក្សត្រយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជាដ៏ល្អវិចិត្រនិងស្កឹមស្កៃ

47

ភ្នំពេញ៖វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា ដ៏ស្កឹមស្កៃ និងល្អ វិចិត្រ ត្រូវបានរៀប ចំ សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយ នា ព្រឹកថ្ងៃសុក្រ ៨កើតខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ពិធីសម្ពោធនឹងប្រព្រឹត្តទៅយ៉ាងមហោឡារិក និងប្រកបដោយអំណររីករាយ ក្រោមព្រះ រា ជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ ខ្ពស់ បំផុត។

ពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិត លើ ត្បូង ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេច មហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាប វរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្តេច លោក លោកស្រី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ 

ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ី សោភា ប្រធានក្រុម ប្រឹក្សា ធម្មនុញ្ញ ប្រធាន ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធ សភា- រដ្ឋ សភា ឯកអគ្គ រាជ ទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត និងភ្ញៀវ កិត្តិយសជាតិ អន្តរ ជាតិជាច្រើនរូបផ្សេងទៀត។

«វិមានសាមគ្គីភាព» សំណង់អគារថ្មីនៃព្រឹទ្ធសភា គឺត្រូវបានស្ថាបនាឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយ តប ទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ ប្រសិទ្ធ ភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតប ទៅ នឹងការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភានីតិកាលទី៥ ដែល បាន ដាក់ចេញដោយសម្តេចតេជោប្រធានព្រឹទ្ធសភាគឺ «ការលើកកម្ពស់ ការ ទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធ ជាមួយអង្គ បោះឆ្នោត ដែលតំណាងឱ្យប្រជាពល រដ្ឋនៅ មូលដ្ឋាន»

«វិមានសាមគ្គីភាព» នឹងបំពេញតួនាទីជាការិយាល័យ ធ្វើការរបស់ថ្នាក់ដឹក នាំ ព្រឹទ្ធសភា និងជាទីកន្លែង ទទួល ភ្ញៀវ ឥស្សរជនជាន់ខ្ពស់ជាតិ និងបរ ទេស នានា នោះ ខណៈអគារកេរដំណែល «វិមានរដ្ឋចំការមនឬហៅថា អគារ ក្រហម» ដែលជាកេរមរតក និងស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»នឹង បន្ត រក្សាតួនាទីដ៏សំខាន់ជាមជ្ឈមណ្ឌលសម្រាប់ «សម័យប្រជុំពេញ អង្គ ព្រឹទ្ធ សភា» ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ ឬបញ្ហាទាំងពួង ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបង្រួប បង្រួម ជាតិ ឯកភាពជាតិ និងសាមគ្គីភាពជាតិ។

«វិមានសាមគ្គីភាព» ដែលប្រសិទ្ធនាមដោយសម្តេចតេជោ ហ៊ុន សែន ពិត ជា មានអត្ថន័យប្រវត្តិសាស្ត្រ និងនយោបាយដ៏ជ្រាលជ្រៅ។ ជាមួយនឹង «វិមានសន្តិភាព និងវិមានមិត្តភាព» វិមាននេះ នឹងរួមផ្សំជានិមិត្តរូប នៃមុំ «សន្តិភាព មិត្តភាព និងសាមគ្គីភាព» ដែលជាមូលដ្ឋានគ្រឹះចាំបាច់ សម្រាប់ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

«វិមានសាមគ្គីភាព» ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីក្នុងស្មារតីជាតិ ខ្មែរ តែមួយ, សាមគ្គីភាពរវាងរដ្ឋ និងវិស័យឯកជន និងជាសមិទ្ធផលរបស់ កូន ខ្មែរ សុទ្ធសាធ ដែលទាំងអ្នកគូសប្លង់ អ្នកសាងសង់ និងអ្នកជួយ ឧបត្ថម្ភ ថវិកា គឺជាខ្មែរទាំងអស់។

«វិមានសាមគ្គីភាព» បានរៀបចំតាក់តែងលម្អដោយក្បាច់ចម្លាក់ខ្មែរ ស័ក្តិ សម បម្រើ ជាមណ្ឌល និងវិមានប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញ មុខងារជា ប្រមុខរដ្ឋ ស្ដី ទី ការទទួលសារតាំងប្រធានស្ថានតំណាង បរទេស ប្រចាំកម្ពុជា និងការបំពេញ តួនាទី ផ្សេងៗទៀត មានតួយ៉ាង៖ ការទទួល បដិ សណ្ឋារកិច្ច និងលៀងសាយភោជន ជូន ឥស្សរ ជនជាន់ខ្ពស់បរទេស និងការរៀបចំកម្មវិធីនានារបស់ព្រឹទ្ធសភា។

៤ខែក្រោយបន្ទាប់ពីការយាងបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមក វិមានសាមគ្គីភាព ត្រូវបានបញ្ចុះបឋមសិលា បើកការ ដ្ឋាន ដំណើរការសាងសង់ជាផ្លូវការនៅ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក ប្រាក់ សុខុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភា និងជាអនុប្រធានទី១ព្រឹទ្ធសភា នាពេលនោះ។ ការសាងសង់បានចប់សព្វគ្រប់ក្នុងរយៈពេល១៦ខែ ហើយត្រូវបានដាក់ឱ្យ ប្រើ ប្រាស់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

«វិមានសាមគ្គីភាព» មានវិមាត្របណ្តោយ ៧៩ម៉ែត្រ x ទទឹង ៤៧ម៉ែត្រ x កម្ពស់ ៣៥ម៉ែត្រ និងរៀបចំជា ៤ជាន់កន្លះ ដោយប្រើដំបូលរាបស្មើ។

«វិមានសាមគ្គីភាព» ត្រូវបានសាងសង់ឡើងជាប្រភេទសំណង់ បេតុង ខ្សែ កាប និងបេតុង អារ មេ ដែលផ្តល់ភាពរឹងមាំ និងទំនើប ព្រមទាំងបង្ហាញ ពីស្ថា បត្យកម្ម និងរចនាបថខ្មែរ សហសម័យ។

ក្បាច់ខ្មែរ ជាទម្រង់ផ្កាចន្ទន៍ និងបាំងខ្លែង ដែលដកស្រង់ពីប្រាសាទ បុរាណ ត្រូវបាន យក មកលម្អនៅតាមការិយាល័យ និងជញ្ជាំង នៃវិមាន សាមគ្គី ភាព ដើម្បីលើកកម្ពស់ វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមាន ស្ថាប័នកំពូលនីតិ ប្បញ្ញត្តិ នេះ។

លំហខាងក្នុងវិមាន ត្រូវបានគិតគូរ និងរចនាឱ្យមានទំហំធំទូលាយ តាមរយៈការ ប្រើ ប្រាស់ បច្ចេកទេសធ្នឹមខ្សែកាប ដែលអនុញ្ញាតឱ្យយើង សាងសង់សសរមានគម្លាត ឆ្ងាយ ពីគ្នា និងងាយស្រួលក្នុងការប្រើប្រាស់ និងរៀបចំពិធី។

នៅផ្នែកខាងមុខនៃវិមាន មានតម្កល់បដិមាសត្វតោជានិមិត្តរូបនៃមហិទ្ធិឫទ្ធិ និងសេចក្តី ក្លាហាន ដែលមានកម្ពស់ ៣,៦ម៉ែត្រ បានឆ្លាក់ចេញពីថ្មភក់ ចម្លងតាមរចនាបទសិល្បៈ សម័យ អង្គរ។

បង្គោលសីមា ដែលបានរចនាចម្លងតាមស្ថាបត្យកម្មនៃព្រះថ្នល់ចូល ប្រាសាទបុរាណ ខ្មែរ ត្រូវបានសាងសង់នៅអមសងខាងច្រកចូល ដើម្បីលើកកម្ពស់ឧត្តមភាពនៃផ្លូវ ឡើង ទៅវិមាននេះ។ នៅផ្នែកខាងមុខនៃវិមាននេះ ក៏មានលម្អដោយសួនបៃតង និង រុក្ខជាតិតំណាងជាតិ ដើមត្នោត ក្នុងគោលបំណងរំលេចអត្តសញ្ញាណវប្បធម៌ខ្មែរ និង ធ្វើឱ្យទីលំហនេះជាឧទ្យានមនោរម្យ និងមានភាពសុខដុមជាមួយនឹងវិមានទាំងមូល។

រចនាបទខាងក្រៅនៃ «វិមានសាមគ្គីភាព» ជាប្រភេទស្ថាបត្យកម្ម សហសម័យលាយបញ្ចូលគ្នារវាងស្ថាបត្យកម្ម នៃរចនាបទខ្មែរ និង Colonial ជាមួយការគិតគូររចនាយ៉ាងហ្មត់ចត់ទៅលើគ្រឿងលម្អ តួយ៉ាង បាំងខ្លែងនៅដំបូល ទែរ៉ាស់ផ្នែកខាងមុខដែលត្រូវបាន ស្រង់គំនិតចេញពីប្រាសាទបុរាណខ្មែរ។

ផ្ទៃខាងក្រៅអគារ មានការរចនាល្បាក់ក្បាល និងជើងសសរ សសរផ្អោប រំលេចក្បាច់ផ្កាចន្ទន៍ នៅតាមបង្អួច និងបង្កាន់ដៃ ដើម្បីបង្ហាញ និងលើក កម្ពស់វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមាន ស្ថា ប័ននីតិប្បញ្ញត្តិកំពូល។

នៅសងខាងច្រកចូលអគារ មានរូបចម្លាក់តោពីថ្មភក់ ដែលមានកម្ពស់ ៣,៦ម៉ែត្រ ចម្លងតាមរចនាបទអង្គរ ដើរតួជាឆ្មាំយាមមុខអគារ រីឯផ្លូវ ឡើង ក៏អមទៅដោយបង្គោលសីមាតាមលំនាំច្រកចូលប្រាសាទបុរាណ ដែលមានមុខងារជា បង្គោលភ្លើងបំភ្លឺតាមផ្លូវជម្រាលឡាន និងលម្អដល់ អគារផង។

សម្រាប់ផ្នែកខាងក្នុងវិញ ត្រូវបានរៀបចំដូចខាងក្រោម៖ 

ជាន់ផ្ទាល់ដី៖ មានបន្ទប់បណ្ណាល័យធំទូលាយ បន្ទប់ធ្វើការសម្រាប់ មន្ត្រី នាយកដ្ឋានបណ្ណាល័យ និងនាយកដ្ឋានបណ្ណាសារ ព្រមទាំងបន្ទប់ សម្រាប់ កងកម្លាំងរក្សាសន្តិសុខអគារ ឃ្លាំង និងបន្ទប់បច្ចេកទេស។

ជាន់ទី១៖ មានសាលធំៗ និងសំខាន់ៗចំនួន២គឺ «សាលពលាធិបតី» ដែល មានភាពធំទូលាយសម្រាប់ការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ អន្តរជាតិ និង «សាលអាហារភិរម្យ» សម្រាប់ពិធីលៀងសាយភោជន៍ និងកិច្ចប្រជុំធំៗ។

សាលទាំងពីរនេះ ព្រមជាមួយនឹង «សាលទេសមន្ត» ជាបន្ទប់សន្និសីទ សារព័ត៌មាន, និង «សាលសុខាល័យ» ជាបន្ទប់រង់ចាំ សុទ្ធតែបំពាក់ លម្អ គ្រឿង ឈើ និងស្ថាបត្យកម្មតាមរចនាបទខ្មែរ ដោយមានប្រើ«ក្បាច់ភ្ញី ទេស និងភ្ញីអង្គរ» ក្នុងទម្រង់កន្ទុយហង្ស ផ្កាចន្ទន៍ ទេពប្រណម្យ និង សន្ធិយា។

ជាន់ទី២៖ មាន «សាលតេជោធិបតី» ជាការិយាល័យផ្ទាល់សម្តេច ប្រធានព្រឹទ្ធសភា, «សាលពុទ្ធិជ័យ»ជាបន្ទប់សម្រាប់កិច្ចប្រជុំ គណៈ កម្មា ធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាផង និងជាសាលជំនួប និងចរចាទ្វេភាគី ជាមួយ គណៈប្រតិភូបរទេសផង។

រីឯ «សាលភគ្គវន្ត» ដែលមានន័យថា ជាទីដែលមានយស និងជោគដ៏ ខ្ពង់ ខ្ពស់ ត្រូវបានរៀបចំឡើងសម្រាប់ប្រមុខរដ្ឋស្ដីទី ទទួលសារតាំងនៃ តំណាងបណ្ដាប្រទេសជាមិត្ត និងទទួលភ្ញៀវជាន់ខ្ពស់បរទេស។

ក្រៅពីនេះ មានបន្ទប់ជំនួបទ្វេភាគី, បន្ទប់ជប់លៀង, បន្ទប់រង់ចាំ ព្រម ទាំង មានបន្ទប់ធ្វើការរបស់មន្ត្រី។

បន្ទប់ទាំងអស់សុទ្ធតែត្រូវបានរចនាឡើងដោយប្រើប្រាស់គ្រឿងឈើ និង លម្អតាមស្ថាបត្យកម្មខ្មែរដ៏សម្បូរបែប រួមមានទាំងការតុបតែង ដោយ ចម្លាក់ ថ្មភក់ ចម្លាក់ឈើ ស្បែក និងសិល្បៈជាងទងជាដើម។

ជាន់ទី៣៖ ជាការិយាល័យរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា (គឺអនុប្រធានទី១ និងទី២) ព្រមទាំងមានការិយាល័យអគ្គលេខាធិការដ្ឋាន បន្ទប់ធ្វើការ បន្ទប់ ប្រជុំ និងបន្ទប់ទទួលភ្ញៀវ។

ការប្រសិទ្ធនាមសាល និងបន្ទប់សំខាន់ៗ នៃ «វិមានសាមគ្គីភាព» ខាង លើជាមួយនឹងអត្ថន័យដែលផ្សារភ្ជាប់ទៅនឹងមុខងាររបស់សាល និងបន្ទប់នីមួយៗ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ តម្លៃ អរិយ ធម៌ខ្មែរដ៏រុងរឿង និងប្រវត្តិសាស្ត្រដ៏យូរលង់៕

អត្ថបទដែលជាប់ទាក់ទង