ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាក់កណ្តាលឆ្នាំ២០២៦ការផលិតកង់ឡាននៅកម្ពុជាបានវ៉ាដាច់ថៃដែលជាប្រវត្តិដំបូងមិនធ្លាប់មានពីមុនមក

50

ភ្នំពេញ៖បើយោងតាមលោក គីន ឧត្តមមុនី ស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN បានលើកឡើងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ការផលិតកង់ឡាននៅកម្ពុជា បានវ៉ាដាច់ថៃ ដែលជាប្រវត្តិដំបូងមិនធ្លាប់មានពីមុនមក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គឹន ឧត្ដមមុនីស៊ីណាត អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឱកាស ពង្រីក សក្ដានុពល ផលិតកម្ម សំបកកង់នៅកម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោក គឹន ឧត្ដមមុនីស៊ីណាត បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រឹមឆ្នាំ២០២៦ គិតត្រឹមខែ៦ ការផលិតកង់ឡាននៅក្នុងប្រទេសកម្ពុជា បានវ៉ាដាច់ថៃ ទៅលើវិស័យសំបកកង់ឡាន ដែលជាប្រវិត្ដសាស្ដ្រ ដែលយើងមិនងាយបានជួប រាប់រយឆ្នាំមកហើយ»

អត្ថបទដែលជាប់ទាក់ទង