ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង ហង្សសុវណ្ណរិទ្ធ,ខ្លឹមស្រីគា និងអួន វ៉ាន់វីតា ធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកមិនបានក្នុងបទតំណក់ឈាមកម្សត់

160


ភ្នំពេញ៖ ខ្សែវីដេអូសម្តែង ក្នុងបទចម្រៀង ជើងមេឃពណ៌ខ្មៅ របស់តារាចម្រៀងហង្សសុវណ្ណរិទ្ធ កញ្ញាខ្លឹមស្រីនិងកុមារី អួន វ៉ាន់វីតា បានឆក់យក ការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ចាប់អារម្មណ៍ព្រោះតែវីដេអូបទចម្រៀងមួយនេះ បង្កប់ដោយអត្ថន័យអប់រំស្នេហាស៊ីជម្រៅ កម្សត់មួយដែលធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន ហើយកាន់តែកម្សត់គឺក្រោយពីសាច់រឿង បញ្ចប់ត្រូវបានបញ្ចេញក្នុងបទបន្ទាប់គឺបទ”តំណក់ឈាមកម្សត់”។

បទចម្រៀងរៀបរាប់អំពីស្នេហាខកបំណងរបស់នារីរស់នៅ លើដងទន្លេនិងត្រូវបុរសជាសង្សារចាកចោល ទៅរួមរស់ជាមួយនារីថ្មីនោះធ្លាប់បាន ធ្វើឲ្យគេចាប់អារម្មណ៍។ក្រោយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន លោកហង្សសុវណ្ណរិទ្ធ បានបញ្ចេញបទចម្រៀងថ្មីដែលមានអត្ថន័យបញ្ជាក់ បំពេញ និងបញ្ចប់សាច់រឿងដ៏កម្សត់មួយនេះ ដែលធ្វើឲ្យអ្នកស្តាប់ និងទស្សនាទប់ទឹកភ្នែកមិនបាន។

ទាំងអត្ថន័យរូបអារម្មណ៍ក្នុងបទនេះក៏បាននឹងកំពុងចាក់ ចំបេះដូងអ្នកគាំទ្រជាច្រើន។បទថ្មីនេះដែរចូលរួមសម្តែងដោយកញ្ញាឯកMiss Grand Cambodia 2017 កញ្ញាខ្លឹមស្រីគា តារាសម្តែងវ័យក្មេងល្បីឈ្មោះកុមារីអ៊ួន​វ៉ាន់វី​តា និងតារាសម្តែងសិចស៊ីកញ្ញាយ៉ាយ៉ាជាដើម។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកពិតជារំភើបក្រោយ ពីបទថ្មីចុងក្រោយរបស់លោក គឺបទ”ជើងមេឃពណ៌ខ្មៅ”របស់លោកទទួលបានការគាំទ្រខ្លាំង។ តារារូបនេះបញ្ជាក់បទថ្មីបន្ទាប់ នេះក៏ទទួលបានការគាំទ្រថ្មីបន្ថែមទៀត ព្រោះតែបានលាតត្រដាងអីពីសាច់រឿង នៅពីក្រោយការបែកបាក់ស្នេហ៍ និងបញ្ចប់ដោយការវិលរកការជួបជុំមួយ។ អ្នកចម្រៀងឯករាជរូបនេះបន្តថា ការគាំទ្រនេះគឺជាកម្លាំងចិត្តសម្រាប់ លោកបន្តផលិតបទចម្រៀងនៅថ្ងៃខាងមុខ ហើយលោក នឹងប្រឹងប្រែងផលិតឲ្យអស់ពីលទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង