ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រនិងសម្តេចព្រះវររាជមាតាបានយាងចាកចេញទៅកាន់ប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព

10

ភ្នំពេញនៅវេលាម៉ោង៨៖៥៥នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិ ខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យសម្តេចយាងទៅពិនិត្យព្រះរាជ សុខភាពនៅ រដ្ឋធានី ប៉េ កាំង ប្រទេសចិន។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រីនៅព្រលានយន្ត ហោះ អន្តរជាតិតេជោ រួមមាន៖ ព្រះញាតិវង្ស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្តេច និងឥស្សរជនជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី តែងយាងទៅពិនិត្យព្រះរាជ សុខភាព នៅ រដ្ឋធានីប៉េកាំង យ៉ាងទៀងទាត់តាមការយាងរបស់ក្រុមគ្រូពេទ្យចិនមួយឆ្នាំពីរលើក។ មួយលើកនៅដើមឆ្នាំ និង មួយ លើកទៀត នៅចុងឆ្នាំ។ នៅឆ្នាំ២០២៦នេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានយាងទៅ ពិនិត្យ ព្រះរាជសុខភាពលើកទីមួយនៅថ្ងៃទី២៧ ខែកុម្ភៈ ហើយបានយាងត្រឡប់មកវិញ កាលពីថ្ងៃទី៣ ខែកក្កដា។

យោងតាមព្រះរាជសារជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជឱង្ការថា កំលុងពេល ព្រះអង្គមិនគង់ប្រថាប់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងបំពេញការងារ ជាប្រមុខរដ្ឋ ស្តីទីបំពេញការងារនានា ក្នុងនាមជាព្រះបរមនាមរបស់ព្រះអង្គ៕

អត្ថបទដែលជាប់ទាក់ទង