សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមទាំងក្រុមគ្រួសាអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ នាផ្លូវថ្មើរជើងចតុមុខធ្វើឲ្យមហាជន ប្រជាពលរដ្ឋជាច្រេីនកុះករ ជាពិសេសយុវជនភ្ញាក់ផ្អើលបានស្វាគមន៍យ៉ាងកក់ក្ដៅដោយទឹកមុខរីករាយនិងចាប់អារម្មណ៍យ៉ាងខ្លាំង
ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងក្រុមគ្រួសារ នៅល្ងាចថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅផ្សាររាត្រីមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ។
វត្តមានដ៏ភ្ញាក់ផ្អើលរបស់សម្តេចធិបតី បានធ្វើឲ្យមហាជន ជាច្រេីនកុះករ ជាពិសេសយុវជន បានស្វាគមន៍យ៉ាងកក់ក្ដៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយសម្តេចដោយទឹកមុខរីករាយ។
ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ។
ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅផ្សាររាត្រីនិងផ្លូវថ្មើរជើងចតុមុខកាន់តែមានភាពរស់រវើក និងកក់ក្តៅ៕
ទន្ទឹមនឹងនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមទាំងក្រុមគ្រួសារបានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រួមមានភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកលេងកម្សាន្ត ព្រមទាំងទស្សនាទស្សនីយភាព
នានា រួមមានស្តង់ម្ហូបអាហារជាច្រេីនសម្បូរបែបនៅផ្លូវថ្មើរជើងចតុមុខ៕
