ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញម្ចាស់មកុដ Miss Universe 2018 ហើយ ពិតជាបានទៅលើកញ្ញាCatrionaGray ហ្វីលីពីន

195

ថៃ៖ ក្រោយពេលឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេល ជាច្រើនថ្ងៃទីបំផុតស្រីស្អាតមកពីប្រទេសហ្វីលីពីន CatrionaGray បានគ្រងមកុដបវរកញ្ញាចក្រវាល២០១៨យកឈ្នះបេក្ខនារីជាង៩០ប្រទេសមកពីជុំវិញពិភពលោក។ ចំណែកបវរកញ្ញារងទី១បានទៅ បេក្ខនារីមកពីអាហ្រិកខាងត្បូង និងបវរកញ្ញារងទី២បានទៅលើស្រីស្អាតមកពីVenezuela។

ថ្វីបើបវរកញ្ញាចក្រវាលកម្ពុជា រឿនណាតមិនទទួល បានជោគជ័យក្នុងការប្រកួតសម្រស់ខាង លើក្តីតែកញ្ញាបានខិតខំប្រឹងប្រែងអស់ពី សមត្ថភាពថែមទាំងទទួល បានការកោតសរសើរពីភាពជឿជាក់ និងសម្រស់ដ៏លេចធ្លោរបស់នាងក្នុងការប្រកួតលើឆាកអន្តរជាតិ។
សូម ទស្សនិជនគយគន់សម្រស់ បវរកញ្ញាចក្រវាល ២០១៨CatrionaGrayទើបឈ្នះមកុដក្តៅៗខាងក្រោមនេះ ដែលបានប្រារព្វធ្វើឡើង នៅប្រទេសថៃកាលពីរាត្រីថ្ងៃចន្ឌ១០កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ត ព.ស២៥៦២ត្រូវនិងថ្ងៃ១៧ ធ្នូ ឆ្នាំ២០១៨ ៕

អត្ថបទដែលជាប់ទាក់ទង