ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិកជនមានការភ្ញាក់ផ្អើល កញ្ញា សួស វីសា បង្ហាញ​វត្តមាន​លើMVរួមគ្នាជាមួយថម មី ក្រោយ ពី​ធ្វើ​ខួប​ស្នេហ៍ ៤ឆ្នាំ

192

ភ្នំពេញ ៖ ទស្សនិកជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ខណៈ តារាចម្រៀងស្រី ទ្រនំហង្សមាស កញ្ញា សួស វីសា បានទម្លាយពីទំនាក់ទំនងស្នេហា ជាមួយគូស្នេហ៍ គឺលោក ថម មី ក្រោយពីព្យាយាមលាក់បាំង អស់រយៈ ពេលជាច្រើនឆ្នាំ។ យ៉ាងណាមិញ ​ក្រោយពី​ប្រកាសចំណងស្នេហ៍ ​ជា​សាធារណៈ​ ដល់​មហាជន​ ថា​តារា​សម្តែង ថ​មមី ជា​គូស្នេហ៍រួចមក ​ស្រាប់តែពេលនេះកញ្ញា សួស វី​សា បាន​ដឹក​ដៃ គូ​ស្នេហ៍រូបនេះ​ ចេញថត​ចម្រៀង សម្ដែង MV រួមគ្នា​ ខណៈ កន្លងមក អ្នកទាំងពីរ គឺមិនដែលវត្តមាន សម្ដែងរួមគ្នា ទាល់តែសោះ ក្នុងការសម្ដែង។

ជាការពិតណាស់ ថ្មីៗ​នេះកញ្ញាសួស វី​សា បាន​ដឹក​ដៃ គូស្នេហ៍​ មក​ថត MV ក្នុងបទចម្រៀងជា មួយគ្នា។ ដោយឡែក ​នាង​មិនបាន​បញ្ជាក់ថា​ បទ​ចម្រៀង​មួយបទនេះ ​មាន​ចំណងជើង​ថា​ អ្វី​ទេ។ ជាមួយគ្នានេះ មានការ​បន្ថែម​ថា បើសិនជាបទចម្រៀង មួយបទនេះ ​មានការគាំទ្រ​ខ្លាំង កញ្ញា សួស វី​សា ក៏នឹងមាន​សកម្មភាព​ថ្មីៗ ​ជាមួយ​គូស្នេហ៍​ជាច្រើន​ទៀតផងដែរ។
ទោះបីជា ការបង្ហាញវត្តមាន លើ MV រួមគ្នា លើកទីមួយពីសំណាក់ កញ្ញា សួស វីសា និងលោក ថម មី ក្នុងបទចម្រៀងថ្មី ក៏ពិតមែន តែគេហាក់រំពឹងទុកថា ចម្រៀងមួយបទនេះ នឹងមានការគាំទ្រខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង